Saturday, May 20, 2017

គណបក្ស​មួយ​ចំនួន​នៅ​​ភ្នំពេញ​ចាប់​ផ្ដើម​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង

ការ​ជួបជុំ​របស់​គណបក្ស​ប្រជាជនកម្ពុជា​(ស្ដាំ) នៅ​កោះពេជ្រ និង​ការ​ជួបជុំ​របស់​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) នៅ​ផ្លូវ​៦០ម៉ែត្រ នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Tep Sony

គណបក្ស​នយោបាយ​​ទាំង​១២ ចាប់​ផ្ដើម​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង នៅ​ថ្ងៃ​ទី២០ ឧសភា នៅ​ទូទាំង​ប្រទេស។ ដោយ​ឡែក​សម្រាប់​នៅ​រាជធានី​ភ្នំពេញ គឺ​មាន​តែ​គណបក្ស​ចំនួន២ ដែល​ហែ​ក្បួន​ចេញ​ពី​គោលដៅ។ គណបក្ស​ខ្លះ​បើក​យុទ្ធនាការ​ហែ​ក្បួន​តាម​ដង​ផ្លូវ និង​រៀបចំ​ពិធី​ជួបជុំ​នៅ​នឹង​កន្លែង​ជាដើម។
គណបក្ស​ធំ​២​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ មាន​មនុស្ស​ជា​ច្រើន​ពាន់​បាន​ជួបជុំ និង​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃ​ដំបូង។ គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច​បាន​ជួបជុំ​ជាមួយ​មន្ត្រី និង​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​កោះពេជ្រ ដោយ​មាន​ធ្វើ​ពិធី​ចង​កំហឹង រំលឹក​ពី​ភាព​ខ្លោច​ផ្សា ទុក្ខវេទនា និង​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្មែរ​ក្រហម។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ថ្ងៃ​ជួបជុំ​នៃ​ការ​ឃោសនា​ដំបូង គណបក្ស​របស់​លោក មាន​មន្ត្រី និង​​អ្នក​គាំទ្រ​ប្រមាណ​៥​ម៉ឺន​នាក់នៅ​កោះពេជ្រ។ លោក​បន្ត​ថា ក្រោយ​ជួបជុំ ពួកគេ​បំបែក​គ្នា​ហែ​ទៅ​តាម​សង្កាត់​រៀងៗ​ខ្លួន នៅ​រាជធានី​ភ្នំពេញ។
ចំណែក​គណបក្ស​សង្គ្រោះជាតិ មន្ត្រី​និង​សកម្មជន​របស់​ខ្លួន​រាប់​ពាន់​នាក់ បាន​ជួបជុំ​គ្នា​នៅ​ផ្លូវ ៦០​ម៉ែត្រ និង​ហែ​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។
ថ្លែង​នៅ​មុន​ពិធី​ហែ​ក្បួន​ឃោសនា ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថា លោក​នឹង​ដក​មេឃុំ​នយោបាយ​ណា នៅ​ពេល​គណបក្ស​របស់​លោក​ជាប់​ឆ្នោត បើ​រក​ឃើញ​ថា មេឃុំ​រូប​នោះ​មិន​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ហើយ​លោក​សន្យា​លើក​កម្ពស់​សេវា​សាធារណៈ និង​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​ខ្លួន។
រី​ឯគណបក្ស​ខ្មែរ​រួបរួម​ជាតិ​ខ្មែរ ក៏​ធ្វើ​ពិធី​ហែ​ឃោសនា​របស់​ខ្លួន នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ខណៈ​គណបក្ស​មួយ​ចំនួន​ទៀត មិន​ទាន់​មាន​សកម្មភាព​ហែ​ក្បួន​នៅ​ឡើយ។
ឃោសនា ខ្មែរ​រួបរួមជាតិ ២០១៧ ៨៥៥
ពិធី​ជួបជុំ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នា​ទីស្នាក់ការ​បក្ស​ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Tep Sony RFA/Tep Sony
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...


No comments:

Post a Comment