|
ដោយ ឡេង ម៉ាលី RFA 2017-05-21
សពទាហានមួកខៀវខ្មែរ ៤រូបដែលពលីជីវិតនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នឹងត្រូវអង្គការសហប្រជាជាតិ បញ្ជូនមកកម្ពុជា នៅយប់ថ្ងៃទី២១ ឧសភា នេះ។ កងវិស្វកម្មខ្មែរ និងម៉ារ៉ុក ត្រូវបានក្រុមឧទ្ទាមវាយប្រហារកាលពីរំលងអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ឧសភា ម៉ោងនៅកម្ពុជា ពេលពួកគេធ្វើដំណើរតាមរថយន្តត្រឡប់ពីកន្លែងធ្វើផ្លូវ ដើម្បីវិលចូលបន្ទាយវិញ។
កងទាហានមួកខៀវទាំង ៤រូបដែលស្លាប់នោះរួមមាន ឈ្មោះ អ៊ឹម សំ ជាអ្នកបើកបរមានស្រុកកំណើតក្នុងខេត្តសៀមរាប ឈ្មោះ
ស៊ាង នរិន្ទ ជាជំនួយការត្រួតពិនិត្យគុណភាពមានស្រុកកំណើតក្នុងរាជធានីភ្នំពេញ ឈ្មោះ លោក មុំ តុលា ជាជំនួយការបើកបរអ៊ិសស្កាវ៉ាទ័រ (Excavator) មានស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ និងឈ្មោះ ម៉ៅ អេង ជាបុគ្គលិកពេទ្យមានស្រុកកំណើតក្នុងខេត្តស្វាយរៀង។
សូមរង់ចាំស្ដាប់ព័ត៌មានបន្ថែមនៅក្នុងកម្មវិធីផ្សាយយប់នេះ!
No comments:
Post a Comment