អ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិខេត្ដព្រៃវែងរួមជាមួយយុវជននិងសកម្មជនសង្រ្គោះជាតិ
បានចុះធ្វើយុទ្ធនាការតាមខ្នងផ្ទះចែកខិតប័ណ្ណនិងពន្យល់ពីគោលនយោបាយគណបក្សសង្រ្គោះ
ជាតិ
ដោយជម្រុញឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវដោយកុំអោយមានការ
ភ័យខ្លាចក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី០៤
ខែមិថុនា ឆ្នាំ២០១៧ខាង
មុខនេះ
ដើម្បីជ្រើសរើសមេឃុំពិតក្នុងការដឹកនាំឃុំសង្កាត់។ នៅក្នុងយុទ្ធនាការចុះជួបជាមួយ
ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំតាកោ
ស្រុកពោធិ៍រៀង ខេត្តព្រៃវែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ
អ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ៣រូប លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានក្រុម
ការងារ លោក គង់ បូរ៉ា អនុប្រធានក្រុមការងារ និងលោក ឡាត់ លិតេយ្យ
បានដឹកនាំក្រុមយុវជន និងបេក្ខជនឃុំចុះពន្យល់គោលនយោបាយអាទិភាពរបស់គណបក្សសង្រ្គោះជាតិជូនប្រជាពលរដ្ឋ
នៅតាមភូមិទាំង៧
នៃឃុំតាកោ ដើម្បីបោះឆ្នោតឲ្យមេឃុំគណបក្សសង្រ្គោះជាតិដឹកនាំឃុំ
ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋមូលដ្ឋាន។ ជាមួយគ្នានោះដែរ
លោកស្រី
ផាន់ សេត បេក្ខនារីមេឃុំគណបក្សសង្រ្គោះជាតិលើកឡើងថាពេលដឹកនាំឃុំលោកស្រី
នឹងមិនរើសអើង មិនពុករលួយទេ
តែផ្ទុយទៅវិញលោកស្រីនឹងធ្វើជាមេឃុំស្អាតស្អំ
ផ្ដល់សេវា
សាធារណៈជូនប្រជាពលរដ្ឋឲ្យលឿន ឆាប់រហ័ស និងប្រកបដោយគុណភាពផងដែរ
ហើយលោកស្រីបន្ដទៀតថា សូមប្រជាពលរដ្ឋឃុំតាកោ
បោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ
ឃុំតាកោដែលមានរូបសញ្ញាព្រះអាទិត្យ
ដើម្បីការអភិវឌ្ឍន៍នៅភូមិឃុំទាំងអស់គ្នា។ គួរបញ្ជាក់ថា
គណបក្សសង្រ្គោះជាតិខេត្តព្រៃវែងចុះពង្រឹងមូលដ្ឋាននិងផ្សព្វផ្សាយគោលនយោបាយដល់ប្រជា
ពលរដ្ឋទាំងទាំង១៣ស្រុកក្រុង
និង១១៦ឃុំ-សង្កាត់ ដើម្បីលើកកំពស់សិទ្ធិអំណាចប្រជាពលរដ្ឋ ជីវភាព
ការផ្ដល់សេវាសាធារណៈនានា សន្ដិសុខនិងការផ្ដល់មធ្យោបាយពិតនៅពេលខ្លួន
ឈ្នះឆ្នោតដឹកនាំឃុំ សង្កាត់
និងរាជរដ្ឋាភិបាល ដើម្បីការរីកចម្រើនពិតនៅកម្ពុជា៕
ដោយៈ សស៊ីណា!
ប្រភព៖ CNRP 7
No comments:
Post a Comment