Tuesday, July 11, 2017

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​រំឭក​គោលការណ៍​ឡើង​វិញ​មុន​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន រំឭក​អំពី​គោលការណ៍​ប្រឡង​ឡើង​វិញ មុន​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុង ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ដោយ​អំពាវ​ដល់​សិស្សានុសិស្ស​ទាំងអស់ ជៀសវាង​លាក់​ទុក​ជាប់​ខ្លួន​​នូវ​ឧបករណ៍​អេឡិក​ត្រូនិច​​គ្រប់​ប្រភេទ និងវិញ្ញាសារ ចូលក្នុង​មណ្ឌល ឬ​បន្ទប់​ប្រឡង​ជា​ដាច់​ខាត។ គោលការណ៍​សំខាន់ៗ​ដែល​ត្រូវ​ពង្រឹង​រួម​មាន ការពារ​មិន​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា ការ​មិន​អនុញ្ញាត​ឲ្យ​យក​សំណៅ​ឯកសារ
ឧបករណ៍​អេឡិក​ត្រូនិច​ចូល​ក្នុង​បន្ទប់​ប្រឡង ឬ​អ្នក​ប្រឡង​ជំនួស​ជាដើម។
លោក​រដ្ឋមន្ត្រី​អះអាង​ថា ការ​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិក​ត្រូនិច​ចូល​ក្នុង​បន្ទប់​ប្រឡង ឬ​ប្រឡង​ជំនួស​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ។ ចំពោ​អ្នក​ប្រឡង​ជំនួស​វិញ​នឹង​ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ជាធរមាន​​ដែរ។
ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​នៅ​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន​ប្រឡង​ទូទាំង​ប្រទេស​ជាង ១០​ម៉ឺន​នាក់ (១០៣,១១២) និង​មណ្ឌល​​ប្រឡង​ជិត​២០០ (១៧៨)។
រដ្ឋមន្ត្រី​រូប​នេះ​បាន​ពង្រឹង និង​កែទម្រង់​វិស័យ​អប់រំ ដោយ​ចាប់​ផ្ដើម​ពី​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៤​មក ហើយ​លោក​ចេញ​នូវ​សុភាសិត​មួយ​ថា អ្នក​ចេះ​គឺ​ជាប់៕
ប្រភព៖ RFA Khmer 

No comments:

Post a Comment