Friday, July 14, 2017

ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ​ ផ្តល់​សញ្ញា​ដែល​អាច​ផ្លាស់​ប្តូរ​​សហរដ្ឋ​អាមេរិក​និង​កិច្ចព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស

ប្រធានាធិបតី​​អាមេរិក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ចាប់ដៃគ្នា​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ព្រះរាជវាំង​ Elysee Palace ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី​១៣ កក្កដា ២០១៧។
​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​និយាយ​ថា «អ្វី​ៗ​អាច​កើត​មាន​ឡើង​ចំពោះ​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ដក​ខ្លួន​ចេញពី​កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ​ហើយ​លោក​ប្រធានាធិបតី​ក៏​បាន​ច្រាន​ចោល​ពី​ជំនួប​ដ៏​សំខាន់​មួយ​កាល​ពី​ឆ្នាំ​ទៅ​រវាងកូនប្រុស​របស់​លោក​និង​មេធាវី​ជាតិ​រុស្ស៊ី។
លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានបន្ទាប់​ពី​ចរចា​ជាមួយ​ប្រ​ធា​នាធិបតី Emmanuel Macron នៃ​ប្រទេស​បារាំង​ថា«មិនមាន​ជំនួបនេះ​កើតឡើង​ទាល់​តែ​សោះ‍»។ នៅ​ដើម​សប្តាហ៍​នេះ លោក Donald Trump Jr.កូន​ប្រុស​ច្បង​បង្អស់​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ចេញ​សារ​
អ៊ីម៉ែល​ដែល​បង្ហាញថា ជំនួប​ជា​មួយ​មេធាវី​ជាតិ​រុស្ស៊ី​នោះ​គឺពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​ធ្វើឲ្យ​ខូចខាត​ឯកសារ​ចំពោះ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី Hillary Clinton បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ។
ការស៊ើប​អង្កេតជាច្រើនរបស់​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ឡើង​អំពីការ​ជ្រៀត​ជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦ ​រួមមានការ​ចោទ​ប្រកាន់ថា ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​បាន​ឃុប​ឃិត​ជាមួយ​រុស្ស៊ី​ផង។
ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​លោក​ប្រធានា​ធិបតី​បារាំង Macron បាន​ទទួល​ស្គាល់​ថា ភាគីទាំង​បាន​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​នេះ​ក៏ប៉ុន្តែ លោក​បាន​គោរព​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​អា​កាស​ធាតុ​ក្រុង​ប៉ារីស​នេះ។ លោក​ប្រធានា​ធិបតី​ត្រាំ​បាននិយាយ​ថា ការ​ចូល​រួម​ឡើង​វិញ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​នោះ​ជា​អ្វី​ដែលប្រហែល​កើត​មាន​ឡើង​នៅ​ពេល​អនាគត។ លោក​ប្រធានា​ធិបតី​ត្រាំមាន​ប្រសាសន៍​ថា «យើង​នឹង​ឃើញ​អ្វី​នឹង​កើត​មាន​ឡើង‍»៕
ប្រភព៖ VOA Khmer

No comments:

Post a Comment