Wednesday, July 26, 2017

យន្ត​ហោះ​ចម្បាំង​របស់​ចិន​ជួប​យន្តហោះ​​​អាមេរិក​នៅតំបន់​សមុទ្រ​ចិន​ខាង​កើត

រូបឯសារ៖ យន្ត​ចម្បាំង​ចិន J-10 ហោះ​ឡើង​ក្នុង​ពេល​ហាត់​សម​នៅ Lhasa ជា​ទីក្រុង​នៅ​តំបន់​ទីបេ កាល​ពី​ឆ្នាំ​២០១២។
មន្ត្រី​ស.រ.អា.​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា យន្តហោះ​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង​បាន​ហោះ​ជួប​យន្តហោះសង្កេត​ការណ៍របស់​អាមេរិក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​កើត​កាល​ពី​ចុង​សប្តាហ៍។ ​
មន្ត្រី​យោធា​អាមេរិក​ពីរ​នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា ​យន្តហោះ​ចម្បាំង​មួយ​របស់​ចិន​ J-10 ​បាន​ហោះ​តម្រង់​មកចំ​យន្តហោះម៉ារីន​អាមេរិក​ U.S. Navy EP-3 ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​អាមេរិក​ហោះ​គេច​ពី​ការ​ប៉ះ​ទង្គិច​គ្នា។​ យន្តហោះ​មួយ​នៃ​យន្តហោះទាំង​
ពីរ​របស់​ចិន​មាន​បំពាក់​អាវុធ។ ​យន្តហោះ​សង្កេត​ការណ៍​របស់​អាមេរិក​ហោះ​ធ្វើ​ប្រតិបត្តិការ​ជា​ធម្មតា​នៅ​ដែន​ទឹក​អន្តរជាតិ​ចម្ងាយ​៨០​ម៉ៃល៍​ពី​ទីក្រុង​ Qingdao ​របស់​ចិន​នៅ​ពេល​ឧបទ្ទវហេតុ​នេះ​កើត​ឡើង។
ឧបទ្ទវ​ហេតុ​បែប​នេះ​មាន​ការ​កើន​ឡើង​ជា​ធម្មតា​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ចិន។ កាលពីខែ​ឧសភា​ យន្តហោះ​ចិន​បាន​ពើប​ប្រទះ​នឹង​យន្តហោះ​អាមេរិក ​ដែល​ហោះ​សង្កេត​មើល​វិទ្យុសកម្ម​ នៅ​លើ​ដែន​ទឹក​អន្តរជាតិ៕
ប្រភព៖ VOA Khmer

No comments:

Post a Comment