សមត្ថកិច្ចខែត្រស្ទឹងត្រែងរារាំងមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពីររូប នៅព្រឹកថ្ងៃទី២៥ កក្កដា មិនឲ្យទៅតំបន់រងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ដោយលើកហេតុផលថា ដើម្បីការពារសុវត្ថិភាព នៅគ្រាដែលក្រុមហ៊ុនកំពុងប្រតិបត្តិការបិទទ្វារទឹកសាកល្បងចំនួន ១១ ថ្ងៃហើយ។
មន្ត្រីអង្គការសហប្រជាជាតិ លោក គឹម សម្បត្តិ សម្ដែងការសោកស្ដាយចំពោះការរារាំងមិនឲ្យចុះទៅពិនិត្យមើលពីស្ថានភាព ពលរដ្ឋដែលបដិសេធមិនទទួលសំណងរបស់ក្រុមហ៊ុន។ កម្លាំងប្រដាប់អាវុធចម្រុះឈរជើងនៅផ្លូវលេខ ៧៨ និងនៅច្រកចូលផ្លូវទៅឃុំក្បាលរមាស និងឃុំស្រែគរ ក្រោមហេតុផលការពារសុវត្ថិភាព ខណៈទឹកទន្លេកំពុងកើនឡើងខ្លាំង។
ការសម្ដែងក្ដីបារម្ភពីស្ថានភាពពលរដ្ឋដែលបដិសេធមិនទទួលសំណង ស្របពេលដែលក្រុមហ៊ុនកំពុងដំណើរការបិទទ្វារទឹកសាកល្បង។ លោក គឹម សម្បត្តិ បន្ថែមថា ក្រុមការងារលោកនឹងរង់ចាំទទួលព័ត៌មានពីបាតុភាពនានានៅតំបន់នោះនៅខាងក្រៅ។
សូមស្ដាប់ព័ត៌មានពិស្ដារ៖

No comments:
Post a Comment