Tuesday, August 22, 2017

ជួយផង ! ភ្នំមួយនៅស្រុកបាទីជិតបាត់ពីផែនទីហើយ

ភ្នំ​ចំបាប់ថតពីចំងាយ
 ភ្នំ​ចំបាប់ ស្ថិត​នៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ បាន​បាត់​រូបរាង​បន្តិច​ម្តង​ៗ និង​ជិត​បាត់​ពី​ផែនទី​ហើយ ដោយសារ​តែ​ឈ្មួញ​វាយ​កម្ទេច​យក​ថ្ម​លក់ ។
សេចក្តីរាយការណ៍​បាន​បន្ត​ថា ភ្នំ​នេះ ត្រូវ​បាន​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​បាន​ឃុបឃិត​គ្នា​លក់​ឲ្យ​ទៅ​ឈ្មួញ​ធ្វើ​អាជីវកម្ម ដោយ​វាយ​កម្ទេច​យក​ថ្ម​លក់ ហើយនឹង​អាច​យក​ដី​ទីតាំង​ភ្នំ​នេះ​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន​នោះ​ថែម​ទៀត ។
នៅ​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧​នេះ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេ ជុំវិញ​
ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​មួ​ួ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​ក្បែរ​ៗ​ភ្នំ​ចំបាប់​ខាងលើ​នេះ ។
បើ​តាម​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ឈ្មួញ​ដែល​គេ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​វាយ​កម្ទេច​ថ្មភ្នំ និង​ដឹក​ជញ្ជូន​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្លងកាត់​ផ្ទះ​អ្នក​ភូមិ​ហុយ​សំពោង​តែ​ម្តង និង​បាន​ធ្វើ​ឲ្យ​ផ្លូវលំ​ក្នុងភូមិ​រង​ការ​ខូចខាត​ផង​ដែរ ៕
ប្រភព៖ Angrut

No comments:

Post a Comment