អង្គការសហប្រជាជាតិនិយាយនៅថ្ងៃសុក្រនេះថា
ចំនួនមនុស្សស្លាប់ពីការបាក់ដីក្នុងរដ្ឋធានី Freetown
ប្រទេសសៀរ៉ាឡែអូនបានកើនដល់៤០០នាក់ហើយ។
មនុស្សចំនួន៦០០នាក់ផ្សេងទៀតនៅមិនទាន់ត្រូវគេរកឃើញទេ ក្នុងពេលក្រុមបុគ្គលិកជួយសង្គ្រោះកំពុងរុករកសាកសពបន្ថែមទៀតពីគំនរភក់ល្បាប់ដ៏ក្រាស់និងកម្ទេចកម្ទីផ្ទះសម្បែងដែលបែកបាក់នៅទីនោះ។ កិច្ចប្រឹងប្រែងជួយសង្គ្រោះនេះប្រឈមមុខនឹងឧបសគ្គដោយសារតែការធ្លាក់ភ្លៀង ដែលគេព្យាករណ៍ថានឹងធ្លាក់ជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត។
ប្រធានាធិបតី សៀរ៉ាឡែអូន ERNEST BAI KOROMA បានចូលរួមសម្តែងមរណៈទុក្ខ ហើយសច្ចាថា នឹងជួយក្រុមគ្រួសារសព និងអ្នករងរបួសពីឧប្បត្តិហេតុនេះ។
រដ្ឋាភិបាលបានព្រមានពីគ្រោះថ្នាក់ថ្មីមួយទៀតទាក់ទងនឹងការបាក់ដីដ៏ធំដែលកើតឡើងនៅលើភ្នំមួយដែលនៅទីនោះអ្នកស្រុកត្រូវបានជួនដំណឹងពីការជម្លៀសខ្លួនចេញ៕
ប្រភព៖ VOA Khmer

No comments:
Post a Comment