Wednesday, August 23, 2017

BREAKING NEWS: ដោយសារផ្ទុះករណីនាវាពិឃាតអាមេរិក បុកនាវាដឹកទំនិញធំៗក្នុងសមុទ្រ​ប៉ាស៊ីហ្វិកពីរលើក ទីបំផុតអគ្គមេបញ្ជាការទ័ពជើងទឹកម្នាក់ ត្រូវដកចេញពីតំណែង!


(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹក​អាមេរិក មានបំណងនឹងដក​ឧត្តមនាវីទោ លោក ចូសិប អូខញ (Joseph Aucoin) ចេញពីតំណែងជាមេបញ្ជាការ​នៃកងអង្គភាព US 7th Fleet មាន​មូលដ្ឋាន​នៅក្នុងទីក្រុង យ៉ូកូស៊ូកា (Yokosuka) ប្រទេសជប៉ុន បន្ទាប់ពីដើមសប្តាហ៍នេះ​នាវាពិឃាតមួយគ្រឿង​របស់អាមេរិក បានបុកគ្នាជា​មួយ​នាវាដឹកប្រេងលីបេរីយ៉ាមួយគ្រឿង​​​ផ្សេង​ទៀត នៅតាមផ្លូវធ្វើដំណើរ​​ទៅទស្សនកិច្ច​នៅសិង្ហបុរី។ នេះបើតាមការ​​ចេញផ្សាយ​ដោយ​ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹក​ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

មុខតំណែង​របស់ លោក Aucoin បានស្ថិតក្រោមការរិះគន់ចាប់តាំងតែពីមានរឿងហេតុគ្រោះ​ថ្នាក់ជាបន្តបន្ទាប់ បានកើតឡើងនៅ​ក្នុងតំបន់ប៉ាស៊ីហ្វិក​មកម្ល៉េះ ដោយរួម​បញ្ចូល​​​ទាំង​​ករណីបុកគ្នា​រវាងនាវាពិឃាត USS Fitzgerald និងនាវាដឹកកុងតឺន័រមួយគ្រឿងរបស់ប្រទេសហ្វីលីពីន នៅក្បែរឧបទ្វីប អ៊ីហ្ស៊ូ (Izu) នៃប្រទេសជប៉ុនផងដែរ កាល​ពី​ពាក់​កណ្តាលខែមិថុនា​កន្លងទៅ ដែល​បាន​បណ្តាល​នាវិក ០៧នាក់ បាត់បង់ជីវិត និងរឿងក្តីនេះកំពុងត្រូវបានដោះស្រាយ ដោយអាជ្ញាធរជប៉ុននៅឡើយ។
គួរបញ្ជាក់ថា ករណីបុកគ្នារបស់​នាវាពិឃាត USS John S. McCain នៅភាគខាងកើត​ច្រកសមុទ្រ ម៉ាឡាក់កា (Malacca) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើឲ្យនាវិក​​មួយ​ចំនួន​ទទួល​រង​​របួស​យ៉ាង​ដំណំ និងប្រមាណ ១០នាក់ កំពុង​តែ​បន្ត​​បាត់​ខ្លួននៅឡើយ ស្របពេលដែល​យោធាអាមេរិក​បានអះអាង​ទៀតថា សាកសព​មួយ​​​ចំនួន​ត្រូវ​បាន​​រក​ឃើញ​ និង​ស្រង់​ចេញ​ពី​​ផ្ទៃសមុទ្រ។ ករណីប៉ះទង្គិចនាវាធំៗក្នុងសមុទ្របែបនេះ គឺកម្រនឹង​កើតមានខ្លាំងណាស់ ជាពិសេសគឺករណីនាវាពិឃាតអាមេរិក ត្រូវបានដឹកទំនិញបុកបែបនេះ៕
ប្រភព៖ Fresh News Asia

No comments:

Post a Comment