Saturday, August 12, 2017

នាយករដ្ឋមន្ត្រី​ឡាវ​សម្រេច​ដក​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​ក្នុង​ខេត្ត​ស្ទឹងត្រែង

លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr

នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​កងទ័ព​មិន​ឲ្យ​ហួស​​ថ្ងៃ​ទី​១៣ ខែ​សីហា ពី​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​ស្រុក​សៀមប៉ាង នៃ​ខេត្ត​ស្ទឹងត្រែង ទឹក​ដី​កម្ពុជា។
ថ្លែង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​នៅ​ក្នុង​ប្រទេស​ឡាវ រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត
(Thongloun Sisoulith) សន្យា​ថា នឹង​ដក​កងទ័ព​របស់​ខ្លួន​ឲ្យ​អស់​ពី​ទឹក​ដី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ទន្ទឹម​នឹង​នេះ លោក ថងលួន ស៊ីស៊ូលីត ក៏​សុំទោស​ដែល​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ជ្រួលច្របល់ ហើយ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ។
កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ម្សិលមិញ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ឱសានវាទ​ដល់​ភាគី​ឡាវ ឲ្យ​ដក​កងទ័ព​ឲ្យ​អស់​ពី​ទឹក​ដី​កម្ពុជា នៅ​តំបន់​អូរអាឡៃ ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​សីហា។ ទន្ទឹម​នឹង​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី កងកម្លាំង​ទាហាន​កម្ពុជា ជា​ច្រើន​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នោះ​ដែរ។
សូម​លោក​អ្នក​នាង​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​ជុំវិញ​ព័ត៌មាន​នេះ..
ប្រភព៖ RFA Khmer

No comments:

Post a Comment