ការបោះឆ្នោតថ្នាក់ជាតិ ២០១៨ |
ប្រទេសកម្ពុជាជាប្រទេសមួយដែលកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ផងដែរប្រទេសកម្ពុជា ធ្លាប់មានការបោះឆ្នោតថ្នាក់ជាតិចំនួន ៥ ដងរួចមកហើយ។ ការបោះឆ្នោតជាលើកដំបូងត្រូវបានរៀបចំឡើងដោយអ៊ុនតាក់នៅឆ្នាំ ១៩៩១។
នៅរយៈពេលតែ មួយឆ្នាំ និងមួយខែទៀតទេ ពោលគឺនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨ ខាងមុខនេះប្រទេសកម្ពុជានិងមានការបោះជ្រើសរើស តំណាងរាស្ត្រ (ការបោះឆ្នោតថ្នាក់ជាតិ) ដែលមានការចូលរួមប្រកួតប្រជែងពីគណបក្សផ្សេងៗ ផងដែរដើម្បីបានដឹកនាំប្រទេស។
សាធារណៈមតិទូទៅ យល់ឃើញថា មានតែគណបក្ស ២ ប៉ុណ្ណោះ ដែលទទួលបាននូវការគាំទ្រ
ពីប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ពោលគឺ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសអស់រយៈពេលជាង ៣០ឆ្នាំមកនេះ។
ក្នុងរយៈពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើនមានសេចក្តីតស៊ូ ព្យាយាម និងចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ ដែលគាំពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា។ សូមលើកដោយមិនចំឈ្នោះ មានមេដឹកនាំគណបក្សខ្លះ បាននិងកំពុងធ្វើឲ្យមាន ការពេញចិត្តពីប្រជាពលរដ្ឋតាមរយៈរូបភាពផ្សេងៗ ដែលមនុស្សគ្រប់គ្នាបានដឹងហើយថា ឲ្យតែ មុនការបោះឆ្នោតថ្នាក់ជាតិមកដល់តែងតែបែបនេះជារៀងរហូត តែក្រោយការបោះឆ្នោតមិនដែល ធ្វើដូចបែបនេះឡើយ ដូចគណបក្សដទៃ ដែលតែងតែព្យាយាមធ្វើជារៀងរហូត។
ប្រជាពលរដ្ឋក្នុងសម័យបច្ចេកវិទ្យានេះ មានការវ័យឆ្លាតខ្លាំងណាស់ ដោយពួកគាត់តាមការដាន សកម្មភាពរបស់គណបក្សនិមួយៗជាប្រចាំ។
ដូច្នេះ ជាការសង្ខេបមកវិញ ទោះព្យាយាមធ្វើល្អយ៉ាងណាក៏ដោយ ក៏និងមិនមានអ្វីប្រែប្រួលដែរ។ ហើយប្រជាពលរដ្ឋនិងសម្រេចសេចក្តីដោយ វិចារណញ្ញាន គ្មានការភ័យខ្លាច៕
No comments:
Post a Comment