បរទេសៈ រដ្ឋមន្ត្រី
ការពារជាតិថាអ៊ីស្រាអ៊ែលបានសម្រេចចិត្តបញ្ជាទិញយន្តហោះចម្បាំងប្រភេទF-35
ប្រមាណជា 17គ្រឿងទៀតក្រោយពេល ដែលធ្លាប់បានបញ្ជាទិញយន្តហោះប្រភេទនេះប្រមាណជា
33គ្រឿងរួច មកហើយក្តី។
គួររំលឹកថាប្រទេសអ៊ីស្រាអ៊ែល ទើបតែបានស្វាគមន៍នូវយន្តហោះប្រភេទនេះ
ប្រមាណជា5គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុន (Lockheed Martin)
កាលពីខែធ្នូកន្លង ទៅហើយវាគឺជាយន្តហោះ
ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ
របស់កងកម្លាំងយោធារបស់ប្រទេសរបស់ខ្លួន ហើយអ៊ីស្រា
អ៊ែលបានបញ្ជាក់ពីគោលជំហរក្នុងការទិញយន្តហោះប្រភេទនេះថា
ដើម្បីធានាឲ្យមានសន្តិសុខនៅក្នុងតំបន់មជ្ឈឹមបូពា៍ជាពិសេសជាមួយ
នឹងការកើនឡើងនៃការប្រើប្រាស់នូវអាវុធប្រភេទ S-300របស់
ប្រទេសអ៊ីរ៉ង់ដែលទើបតែបានទិញមកពីរុស្សី។
បើទោះបីជាការបញ្ជាទិញ សរុបចុងក្រោយគឺមានទៅដល់50គ្រឿង ទាំង17គ្រឿង
ក្រោយនិង 33គ្រឿងមុនប៉ុន្តែតម្លៃរបស់វាមានតម្លៃខុសគ្នាខ្លះផងដែរ
ដោយសារតែក្រោយមានការទិះតៀន
ពីសំណាក់លោកប្រធានាធីបតីអាមេរិកដូណាល់ត្រាំទៅលើការ
ចំណាយក្នុងការផលិតរបស់យន្តហោះ ប្រភេទនេះប៉ុន្តែគេជឿជាក់ថាអ៊ីស្រាអ៊ែល
នឹងត្រូវចំណាយជាមធ្យមសម្រាប់យន្តហោះមួយគ្រឿង គឺប្រមាណជា110លានដុល្លារ៕
ប្រភព៖ khmerplus.com
ប្រភព៖ khmerplus.com
No comments:
Post a Comment