ខេត្តតាកែវ៖ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីពេទ្យបង្អែកស្រុកបាទី ដែលស្ថិតនៅ ភូមិបរចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ក៍ដូចជាកម្មករ កម្មការនីរោងចក្រដែលមកទទួលសេវាសុខភាពនៅមន្ទីពេទ្យបង្អែកនេះ ថាក្រុមគ្រូពេទ្យនៅទីនេះហាក់រើសអើង និងមិនយកចិត្តទុកដាក់ចំពោះពួកគាត់ដែលមានប័ណ្ឌ ប.ស.ស និងប័ណ្ឌក្រីក្រ ថែមទាំងប្រើពាក្យសំដីត្រគោះបោះបោកថែមទៀតផង។
បើតាមកម្មការនីរោងចក្រម្នាក់ដែលបានដូលសន្លប់ នៅក្នុងរោងចក្រ ហើយត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកស្រុកបាទី បានដឹងថា នៅពេលដែលគាត់មកដល់មន្ទីពេទ្យគាត់បានបង្ហាញលិខិតបញ្ជាក់របស់រោចក្រថាគាត់ពិតជា
សមាជិករបស់ ប.ស.ស នៅពេលនោះក្រុមគ្រូពេទ្យហាក់ដូចជាពុំអើពើរចំពោះគាត់ទាល់តែសោះ ដោយគ្រាន់តែដាក់សេរ៉ូមអោយគាត់តែមួយផ្លោកទុកចោល ទុកអោយគាត់នៅដេកអោបសេរ៉ូមដែលអស់ រហូតដល់មួយយប់មួយថ្ងៃ ពុំមានគ្រូពេទ្យណាមកសួរនាំគាត់បន្តិចទាល់តែសោះ ហើយនៅពេលដែលគាត់សួរនាំទៅកាន់គ្រូពេទ្យត្រូវបានតបមក វិញដោយពាក្យពេជ្រត្រគោះបោះបោក។
ចំណែកប្រជាពលរដ្ឋដែលមានប័ណ្ឌក្រីក្រ ក៏បានលើកឡើងដូចគ្នាផងដែរ តែពួកគាត់ថាចេះតែទ្រាំទៅធ្វើមិចបើពួកគាត់គ្មានលុយមានតែប័ណ្ឌបញ្ជាក់ពីភាពក្រីក្រតែប៉ុណ្ណោះ ជុំវិញការរិះគន់របស់ពលរដ្ឋនេះលោក សៅ ចន្ថា ប្រធានមន្ទីពេទ្យបង្អែកបាទី បានអោយដឹងថាការលើកឡើងរបស់ប្រជាពលរដ្ឋនេះមិនមែនជាការពិតនោះទេ ព្រោះកន្លងមកលោកបានអប់រំណែនាំក្រុមគ្រូពេទ្យ ក្នុងមណ្ឌលទាំងអស់អោយយកចិត្តទុកដាក់ចំពោះអ្នកជំងឺដោយមិនប្រកាន់ឡើយ ហើយលោកនិងសួរទៅកាន់ក្រុមគ្រូពេទ្យរបស់លោកមើលថាតើមានរឿងដូចការលើកឡើងនេះ
ឫអត់។ ដោយ៖(សុខន)
ប្រភព៖ Firstnews.asia
No comments:
Post a Comment