ដោយ: ថ្មីៗ
ភ្នំពេញ៖
សេចក្តីស្នើសុំឲ្យកែច្បាប់ចំនួន៤
ដែលមានខ្លឹមសារជារួមថា«បើបក្សណាមួយ ត្រូវបានរំលាយ
រាល់អាសនៈនៃគណបក្សនោះ ត្រូវបែងចែកទៅឲ្យគណបក្សដទៃ»
ត្រូវបានក្រុមប្រក្សាធម្មនុញ្ញ បើកកិច្ចប្រជុំ ហើយអនុម័តគាំទ្រ
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២0១៧នេះ។ ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ថា
សេចក្តីស្នើច្បាប់ទាំងនោះ គឺស្របនឹងរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នចុងក្រោយ ដែលមានដែនសមត្ថកិច្ចក្នុងការពិនិត្យសេចក្តីស្នើសុំឲ្យ
កែច្បាប់ទាំង៤ បន្ទាប់ពីឆ្លងកាត់ការអនុម័តជាបន្តបន្ទាប់ពីរដ្ឋសភានិងព្រឹទ្ធសភា។ ជានីតិវិធី ក្រោយរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យនិងអនុម័តចប់សព្វគ្រប់ សេចក្តីស្នើសុំឲ្យកែច្បាប់ទាំង៤នេះ ត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ត ឲ្យប្រើប្រាស់ជាផ្លូវការ។
ច្បាប់ទាំង៤ ដែលត្រូវបានកែប្រែក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕
ប្រភព៖ Thmeythmey.com
No comments:
Post a Comment