លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាជាតិលើកទីពីរស្ដីពី "ការការពារ និងអភិរក្សធនធានធម្មជាតិ" នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។ Photo courtesy of PM Hun Sen's Facebook Page |
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ស្ដីពីស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជា ឲ្យដឹងថា IMF បានពិនិត្យឃើញថា រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាច្រើនជាងប្រាក់ចំណូល ដែលជាហេតុនាំឲ្យមានឱនភាពប្រចាំឆ្នាំធ្លាក់ចុះ ដោយសារផលិតផលក្នុងស្រុកសរុប GDP ក្នុងឆ្នាំ២០១៦ ធ្លាក់ចុះ ២,៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺអត្រា ១,៦%។ បន្ថែមពីនេះគឺដោយសារការធ្លាក់ចុះនៃវិនិយោគិនបរទេស។
របាយការណ៍ដដែលបន្តថា ចំណាយលើសចំណូលនេះ គឺដោយសាររដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងការចំណាយសម្រាប់ការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ នេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF លើកទឹកចិត្តគ្រប់ស្ថាប័នទាំងអស់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្នែកហិរញ្ញវត្ថុ និងធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីលើកស្ទួយឲ្យមានបរិយាកាសល្អ ក្នុងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម។
កំណើនសេដ្ឋកិច្ចនៅពាក់កណ្ដាលឆ្នាំ២០១៧នេះ គឺអត្រាប្រមាណជា ៦% ដែលផ្ទុយពីការរំពឹងទុកពីមុន ថានឹងអាចមានកំណើនសេដ្ឋកិច្ច ដល់ទៅ ៦,៩%៕
ប្រភព៖ RFA Khmer
No comments:
Post a Comment