បុរសម្នាក់នេះឯង ដែលហ៊ុន សែន ខ្លាចញញើត
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ព្យាយាមរារាំងគ្រប់វិធី
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ព្យាយាមសម្លាប់បំបិទមាត់
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ព្យាយាមសម្លាប់ជីវិតនយោបាយ
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ហាមឃាត់មិនឲ្យចូលស្រុក
បុរសម្នាក់នេះឯង ដែលហ៊ុន សែន ចោទប្រកាន់ឲ្យមានទោស
បុរសម្នាក់នេះឯង គឺ ឯកឧត្តម សម រង្សី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលប្រជាជនស្រឡាញ់ពេញចិត្ត និង ត្រូវការឲ្យធ្វើជាមេដឹកនាំគ្រប់គ្រងប្រទេស ។
គាត់គឺជាមនុស្សដែលខំប្រឹងប្រែងការពារ CNRP ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សុខចិត្តលាលែងពីតំណែងជាប្រធានគណបក្ស សុខចិត្តនិរទេសពីមាតុភូមិ ដើម្បីសុំឱ្យប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យក្នុងសកលលោកបានដឹងបានឮពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា រហូតដល់ពេលនេះលោកនៅតែប្រឹងទាំងកម្លាំងកាយ កម្លាំងចិត្ត សឹងតែរកពេលសម្រាកគ្មានបែបនេះហើយ នៅតែមានក្រុមមនុស្ស ដែលមិនពេញចិត្ត មិនបានសម្រេចមហិច្ឆិតាដ៏កខ្វក់របស់ក្រុមខ្លួន និយាយឌឺដង ផ្លែផ្កាដាក់លោកទៀត សូមអស់លោកល្មមបញ្ឈប់នូវទង្វើដ៏អាក្រក់នោះចោលទៅ គួរណាតែអាណិតដល់ឯកឧត្តម សម រង្សី ប្រជាពលរដ្ឋ និង មាតុប្រទេសដ៏កំសត់នេះផង ៕
ប្រភព៖ Pdachkar
No comments:
Post a Comment