អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា អះអាង ថា គ.ជ.បបែកចែកអាសនៈគណបក្សសង្គ្រោះជាតិ ៥៥អាសនៈទៅឲ្យគណបក្សមិនជាប់ឆ្នោត កាលពីឆ្នាំ២០១៣ បានធ្វើគឺផ្នែកទៅតាមច្បាប់ដែលកំណត់។ លោកអះអាងថា គ.ជ.បជាស្ថាប័នអនុវត្តច្បាប់ដូច្នេះ បើច្បាប់ចែងឲ្យអនុវត្តក្រិតណា គ.ជ.បនឹងអនុវត្តតាម។
គ.ជ.បកំពុងដឹកនាំដោយសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោយពេលអនុប្រធានគ.ជ.ប និងសមាជិកពីរនាក់ មកពីគណបក្សប្រឆាំងបានលាលែងពីតំណែង។
មិនខុសគ្នាពីលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ គ.ជ.បនោះទេ។ អាសនៈដែលទំនេរមានចំនួន ៥៥អាសនៈ របស់គណបក្សសង្គ្រោះជាតិ ត្រូវបាន គ.ជ.ប បែងចែកក្នុងជុំទី១ បានចំនួន៤៤កៅអី ទៅឲ្យគណបក្សចំនួន៣។ អាសនៈនៅសល់ ១១ទៀត គ.ជ.ប នឹងបែងចែងនៅពេលក្រោយ ប៉ុន្តែមន្ត្រីគ.ជ.បអះអាងថា គណបក្សប្រជាជនកម្ពុជាដែលមាន ៦៨អាសនៈ នៅពេលបច្ចុប្បន្ននេះ នឹងអាចទទួលបានអាសនៈ ជាជ័យភណ្ឌនៃការរម្លាយគណបក្សសង្គ្រោះជាតិខ្លះដែរ។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុង ហៃ យល់ថា ការសម្រេចបែងចែងអាសនៈរបស់ គ.ជ.ប គឺធ្វើតាមច្បាប់មែន ប៉ុន្តែការសម្រេចរបស់ គ.ជ.ប ដូចនេះ គឺជាការសម្រេចខ្វះសីលធម៌ ព្រោះថា គ.ជ.បកំពុងយករបស់ដែលចោរប្លន់បានទៅ ដើរចែកឲ្យគណបក្សផ្សេង។ លោកបណ្ឌិតលើកឡើងទៀតថា ការដែលជំរុញឲ្យគ.ជ.ប ធ្វើដូចនេះ ព្រោះក្រុមអ្នកច្បាប់របស់គណបក្សប្រជាជនកម្ពុជា ជាអ្នកធ្វើច្បាប់តាមការនឹកឃើញ ស្រេចតែចិត្ត ដែលច្បាប់ទាំងនោះ ខុសទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ «»
ការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង មិនចេះចប់នេះពីព្រោះគណបក្សកាន់អំណាចកំពុងបារម្ភពីលទ្ធផលបោះឆ្នោតនៅឆ្នាំ ២០១៨ខាងមុខ។ សារសំងាត់របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់អំណាចជាង៣០ឆ្នាំនេះ ដែលត្រូវបានគេទម្លាយតាមបណ្ដាញសង្គមបង្ហាញថា លោក ហ៊ុន សែន ខ្លាចចាញ់ឆ្នោតគណបក្សសង្គ្រោះជាតិ ទើបរៀបចំគម្រោងរម្លាយបក្សប្រឆាំង៕
ប្រភព៖ RFA Khmer
No comments:
Post a Comment