ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ បានឱ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៦ ខែធ្នូ ថា មូលហេតុដែលកម្មករដួលសន្លប់ដោយសារការបាញ់ថ្នាំសម្លាប់សត្វល្អិតនេះ ធ្វើឡើងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ក្នុងចំណោមកម្មករជាង ១០០នាក់ កម្មកររងរបួសស្រាល់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក និងកម្មកររងរបួសធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែរហូតមកដល់
ពេលនេះ មិនទាន់ទទួលបានព័ត៌មានថា មានកម្មករណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា លោក ជា មុនី បានឱ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៦ ខែធ្នូ ដែរថា រឿងកម្មករដួលសន្លប់នៅក្នុងរោងចក្រជារឿងដដែលៗ ដោយសារតែក្រសួងពាក់ព័ន្ធមិនមានវិធានការអប់រំណែនាំឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បង្ការការពារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឡើយ។ លោកបញ្ជាក់បន្ថែមថា កម្មករដួលសន្លប់នេះដោយសារតែកម្មករមានសុខភាពខ្សោយផងដែរ។
កាលពីខែវិច្ឆិកា កម្មកររោងចក្រកាត់ដេរ លី ឈាន នៅខេត្តកំពង់ធំ ចំនួន ២៧នាក់ ក៏បានដួលសន្លប់ដោយសារការពុលចំហាយថ្នាំសម្លាប់សត្វល្អិតរបស់ប្រជាពលរដ្ឋនៅក្បែររោងចក្រ បានបាញ់ថ្នាំសម្លាប់សត្វល្អិតដែលស៊ីស្រូវ ហើយបានសាយភាយក្លិនថ្នាំនោះចូលទៅក្នុងរោងចក្របណ្ដាលឱ្យកម្មករពុលដួលសន្លប់ជាបន្តបន្ទាប់ដែរ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment