Saturday, June 18, 2016

គណបក្សសង្រ្គោះជាតិនិងធ្វើពិធីសាសនា នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦

គណបក្សសង្គ្រោះជាតិ និងប្រារព្ធធ្វើពីធីសាសនានៅទីសក្ការៈក្នុងខេត្តសៀមរាប ដើម្បីបួងសួងសូមឲ្យស្ថានភាពនយោបាយ វិលមករកប្រក្រតីភាពឡើងវិញ។

6
ពិធីសាសនា ដែលគណបក្សសង្រ្គោះជាតិបានរៀបចំឡើង នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការកន្លងទៅ

គណបក្សសង្គ្រោះជាតិ និងប្រារព្ធធ្វើពីធីសាសនា នៅទីសក្ការៈខាងមុខព្រះអង្គចេកព្រះអង្គចម និងមុខប្រាសាទ អង្គវត្តខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ មិថុនា ខាងមុខ ដើម្បីបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងខេត្តនេះ សូមឲ្យវិបត្តិនយោបាយ ដែលកំពុងកើតមានបច្ចុប្បន្ន វិលមករកប្រក្រតីភាពឡើងវិញ។
មូលហហេតុដែលគណបក្សសង្គ្រោះជាតិ បានចាប់យកទីតាំងខេត្តសៀមរាប ដើម្បីប្រារព្ធធ្វើពីធីសាសនានោះ គឺដោយសារថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ យល់ឃើញថាខេត្តសៀមរាប គឺជាខេត្តមួយតំណាងឲ្យ ធិបតេយ្យភាព នៃការរីកចម្រើន ឯកភាពជាតិ ដែលប្រជាពលរដ្ឋរស់ក្នុងសុខសន្តិភាព នៃការគ្រប់គ្រង ប្រទេសរបស់ព្រះមហាក្សត្រអង្គមុនប្រកបដោយសីលធម៌ខ្ពស់ ខណៈសិលាចរឹកបានដៅយ៉ាងច្បាស់ថា “ទុក្ខរបស់ប្រជារាស្ត្រ គឺជាទុក្ខរបស់ព្រះមហាក្សត្រ” នោះបើយោងតាមការលើកឡើងរបស់ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកបានឲ្យដឹងតាមរយៈការបញ្ចេញសារ ក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី១៦ មិថុនានេះ។
ជុំវិញពីធីបួងសួងនេះ លោក សុន ឆ័យ បន្តថា អាចមានបណ្តាញយុវជនរបស់គណបក្សសង្គ្រោះជាតិ និង ប្រជាពលរដ្ឋចូលរួមប្រមាណជាង២០០០ពាន់នាក់ ដោយគណបក្សសង្គ្រោះជាតិចាត់ទុកថា ពីធីនេះមិនមែនជាពិធីផ្ចាញ់ផ្ចាល ទៅភាគីគណបក្សនយោបាយម្ខាងទៀតនោះទេ ប៉ុន្តែការប្រារព្ធពិធីនេះអាចជា មធ្យោបាយមួយ ធ្វើឲ្យអ្នកនយោបាយគ្រប់ភាគីទាំងអស់ ងាកមករកការផ្សះផ្សា រួមកម្លាំងជាតិ ដើម្បីចូលរួម ដោះស្រាយបញ្ហាសង្គមទាំងអស់គ្នា។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប លោក សុខ គឹមសេង ឲ្យដឹងថា គណបក្សសង្គ្រោះជាតិខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ មិថុនានេះ បានដាក់លិខិតជូនដំណឹងទៅ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបរួចរាលហើយ ហើយលោកអភិបាលក៏បានទទួលលិខិតរបសគណបក្សសង្គ្រោះជាតិរួចហើយដែរ ប៉ុន្តែអាជ្ញាធរខេត្តមិនទាន់ឆ្លើយតប ចំពោះការប្រារព្ធធ្វើពីធីសាសនានេះ នៅឡើយទេ។
គួរបញ្ចាក់ថា ទាំងមុនការបោះឆ្នោត និងក្រោយពេលបោះឆ្នោត ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏ធ្លាប់បានធ្វើពីធីសាសនា ក្នុងបរិវេណប្រាសាទអង្គរវត្តផងដែរ ដោយការបួងសួងនោះបញ្ជាក់ថា គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ។ គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិគឺ “មិនយកខ្មែរណាជាសត្រូវ មិនគុំកួន មិនសងសឹករវាងខ្មែរនិងខ្មែរឡើយ” ៕
ដោយ ៖ សុខោទ័យ

No comments:

Post a Comment