ក្រោយពេល គីម ជុងអ៊ុន
បានប្រកាសអំពីលទ្ធភាពសាកល្បងបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរ
មិនបានប៉ុន្មានម៉ោងផង ក្រុមទាហានកូរ៉េខាងជើង
បានបាញ់មីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រ
ដើម្បីកំញើញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
មីស៊ីល
ប្រភេទ (ballistic missiles)
បានបាញ់ចេញពីជើងទម្រចូលទៅក្នុងសមុទ្រ
ស្របពេលអង្គការសហប្រជាជាតិ
និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រទេសមួយនេះអំពីការសាកល្បង
បង្រួមគ្រាប់នុយក្លេអ៊ែរ និងសាកល្បងគ្រាប់បែករ៉ុកកែត។
ក្រុម
ទាហានកូរ៉េខាងជើងបានបាញ់បន្ថែម៥គ្រាប់ទៀតសំដៅទៅឆ្នេរភាគខាង
កើតកាលពីព្រឹកមិញ ហើយគ្រាប់បានហោះចេញពីភាគខាងត្បូងទីក្រុង
Hamhung
ហើយគ្រាប់ទាំងអស់បានធ្លាក់ទៅក្នុងទឹកសមុទ្រភាគខាងកើត
កូរ៉េខាងជើង។
ការបាញ់មីស៊ីលនេះ
ស្របពេលលោក គីម
ជុងអ៊ុនបានប្រកាសថានឹងធ្វើកាសាកល្បងបង្រួមក្បាលគ្រាប់
នុយក្លេអ៊ែរ
និងមីស៊ីលឆ្លងទ្វីបមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែរបានច្រើន
បំផុត។
បើតាមច្បាប់អន្តរជាតិនេះជាទង្វើបំពានស្ដែងៗពីសំណាក់ប្រទេសឯកោ
មួយនេះ ទៅនឹងអង្គការសហប្រជាជាតិ
និងសន្ធិសញ្ញានុយក្លេអ៊ែរពិភពលោក៕
ប្រភព៖
express
No comments:
Post a Comment