ប៉ូលិសរាយការណ៍ថា ស្ត្រីជាសមាជិកសភាម្នាក់របស់គណបក្សការងារ
អ្នកស្រី ចូ ខុក (Jo Cox) នៅក្នុងប្រទេស អង់គ្លេស
ត្រូវគេបាញ់ប្រហារ និងចាក់ដោយកាំបិតបណ្ដាលឲ្យស្លាប់
ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ប៉ូលិសបញ្ជាក់ថាបុរសអាយុ ៥២ ឆ្នាំម្នាក់
ត្រូវបានឃាត់ខ្លួនជាមួយនឹងកាំភ្លើងជាច្រើនដើម ។
ស្នងការប៉ូលិសប្រឆាំងឧក្រិដ្ឋកម្ម និយាយថា
ក្រុមគ្រួសាររបស់អ្នកស្រី ចូ ខុក
សមាជិកសភាជួបនឹងភាពរន្ធត់ដោយសារសាច់ញាតិរបស់ពួកគេត្រូវបានគេ
លួចធ្វើឃាត ក្នុងពេលដែលសមាជិកសភាមកពីគណបក្សពលកររូបនោះ
កំពុងបំពេញការងារក្នុងមណ្ឌលរបស់ខ្លួន ។
អ្នកស្រី ខុក អាយុជាង ៣០ ឆ្នាំ
បានជាប់ឆ្នោតជាសមាជិកសភាក្នុងឆ្នាំ ២០១៥ តំណាងឲ្យមណ្ឌល បាត្លេ
(Batley) និង ស្បេបូរ៉ូស (Spenborough)
និងជាអ្នកដែលនិយាយរិះគន់ឥតសំចៃមាត់ប្រឆាំងនឹងការចាកចេញពី
សហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស ហើយគាំទ្រឲ្យ អង់គ្លេស
ឲ្យស្ថិតនៅជាសមាជិករបស់សហភាពអឺរ៉ុប ៕
No comments:
Post a Comment