ភ្នំពេញ៖ បុរសជានិស្សិតផ្នែកអគ្គិសនីម្នាក់
ត្រូវបានខ្សែភ្លើងឆក់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ
រុស្ស៊ី
នៅខណៈពេលដែលខ្លួនកំពុងអនុវត្តន៍ការងារនៅក្នុងរោងចក្រផលិត
ក្រដាសមួយកន្លែង ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ហេតុការណ៍នេះកើតឡើងនារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ
ក្នុងរោងចក្រផលិតក្រដាស តាមបណ្ដោយផ្លូវជាតិលេខ២ ដីឡូលេខ៩៦២
ភូមិទួលរកាង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឿន
ប៊ុនហៀង អាយុ២១ឆ្នាំ មុខរបរជាងភ្លើង និងជានិស្សិតផ្នែកអគ្គិសនី
នៅវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈឆ្នាំទី៣
ស្នាក់នៅសាលាក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
មានស្រុកកំណើត ខេត្តកំពង់ធំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ
បានចុះធ្វើកោសល្យវិច័យដល់ទីតាំងខាងលើ ចំណែកសពត្រូវបាន
ទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្ដល់សិទ្ធិដោយ៖KQUBE , knn-news
No comments:
Post a Comment