ប្រសិនបើមុខអ្នកកើតមុនញឹកញាប់ មុនដំបូងអ្នកត្រូវគិតទៅដល់ទម្លាប់ទទួលទានរបស់អ្នកមុនគេ ពីព្រោះវាមានមានទំនាក់ទំនងយ៉ាងខ្លាំង ចំពោះសុខភាពរបស់អ្នក។
ការទទួលទានអាហារប្រភេទបំពងខ្លាញ់ញឹកញាប់ នឹងមានឥទ្ធិពលដល់ស្បែកដោយចៀសមិនរួច ព្រោះវាមិនត្រឹមតែមានផ្ទុកនូវខ្លាញ់ច្រើននោះទេ តែថែមទាំងជាប្រភេទអាហារក្តៅក្នុងថែមទៀតងផង។ វាមានឥទ្ធិពលអាក្រក់លើស្បែករបស់អ្នក ដោយការធ្វើឲ្យស្បែកកើតមុន និងស្ងួតជាដើម។
ចំនុចគួរយកចិត្តទុកដាក់ជាបន្ត គឺការទទួលទានប្រភេទភេសជ្ជៈមានជាតិហ្គាស ដែលបង្កើនជាតិពុលនៅក្នុងខ្លួនរបស់អ្នក។ ការញ៉ាំទឹកឲ្យបានច្រើន អាចនឹងជួយលាងជាតិពុលក្នុងខ្លួនរបស់អ្នកបាន។
ចំនុចចុងក្រោយ កាត់បន្ថយសម្ពាធឬស្រ្តេសចេញពីខ្លួន ព្រោះប្រសិនបើអ្នកបន្តឲ្យស្ត្រេសគ្រប់គ្រងអ្នក នោះវានឹងធ្វើឲ្យអ្នកកើតមុន និងមុខយ៉ាប់ផងដែរ៕
ប្រភព ៖ whatsupkhmer
No comments:
Post a Comment