តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នោះ ទី១ឈ្មោះ ពេជ សុភាព អាយុ៣៨ឆ្នាំ ជាឪពុក, ទី២ ឈ្មោះ ពេជ ស្រីម៉េងអាយុ១៣ឆ្នាំ ជាកូនស្រី និងទី៣ឈ្មោះ ពេជ្រ សុផាត អាយុ១០ឆ្នាំ ជាកូនប្រុស ហើយមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់កូនបាននៅផ្ទះ រីឯប្រពន្ធជនរងគ្រោះទៅធ្វើការនៅរោងចក្រ។ បុរសជាឪពុកបានយកដែកមកផ្សារធ្វើដំបូលផ្ទះ ពេលនោះក៏ស្រាប់តែឆក់ខ្សែភ្លើងតែម្តង ពេលឃើញឪពុកត្រូវខ្សែភ្លើងឆក់ កូនប្រុសក៏បានស្ទុះមកជួយឪពុក បណ្តាលឲ្យឆក់ត ហើយកូនសឃើញឪពុក និងប្អូនឆក់ខ្សែភ្លើងក៏រត់មកជួយ ក៏បណ្តាលឲ្យឆក់ស្លាប់ទាំង៣នាក់តែម្តង។
ជនរងគ្រោះទាំង៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនអាចយកមកជួយសង្រ្គោះនៅមន្ទីរពេទ្យបាននោះទេ ហើយខាងមន្រ្តីជំនាញក៏បានចុះមកពិនិត្យសាកសព ដោយបានពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន៕
No comments:
Post a Comment