Saturday, June 18, 2016

លោកយាយជន្មាយុ៩៩ឆ្នាំបានបញ្ចប់ការសិក្សា​ពី​មហា​វិទ្យាល័យ

02
ក្នុងវ័យ៩៩ឆ្នាំ Doreetha Daniels ឆ្លងកាត់ចំណុចរបត់ជាច្រើននៃប្រវត្តសាស្រ្តរបស់ប្រទេសសហរដ្ឋអាមេរិច ក្នុងនោះក៏បានឆ្លងកាត់ផងដែរនូវសម័យវិបត្តិសេដ្ឋកិច្ចពិភពលោក (ឆ្នាំ១៩៣០s) សង្គ្រាមលោកលើកទី២ រលកនៃការទាមទារសិទ្ធសេរីភាពនៅសហរដ្ឋអាមេរិច (១៦៦០s) ការទៅដល់ភពព្រះចន្ទដំបូងរបស់មនុស្សជាតិ និងសម័យកាលឌីជីថល។

លោកយាយ Daniels បានរៀបរាប់ថាអ្វីដែលធ្វើអោយលោកយាយសប្បាយចិត្តជាងគេនោះគឺការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកវិទ្យាសាស្រ្តសង្គមពីមហាវិទ្យាល័យនៅ Santa Clarita រដ្ឋ California។
លោកយាយជាមនុស្សដែលបានបញ្ចប់ការសិក្សាក្នុងវ័យចំណាស់ជាងគេរបស់សកលវិទ្យាល័យមួយនេះ។

លោកយាយ Daniels បានមានប្រសាសន៍ថាគាត់ចង់បញ្ចប់ការសិក្សានេះគឺដោយសារតែកាត់ចង់ធ្វើអោយខ្លួនគាត់ផ្ទាល់មានអារម្មណ៍សប្បាយក្នុងចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើដំណើររបស់កាត់ដែលបានចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ២០០៩ ត្រូវបានជួបប្រទះនឹងបញ្ហាផ្ទាល់ខ្លួនមួយចំនួន។ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលដែលប៉ះពាល់ដល់ចក្ខុ និងសម្ថភាពក្នុងការស្ដាប់ លោកយាយ Daniels ត្រូវបានដកហូតប័ណ្ណបើកបរ។
សមាជិកម្នាក់នៃគណៈក្រុមប្រឹក្សាររបស់មហាវិទ្យាល័យ លោក Liz Shaker បានមានប្រសាសន៍ថា “ជីវិតរបស់លោកយាយ Daniels រស់សម្រាប់ជាការអនុវត្តន៍ទ្រឹស្ដីមួយដែលថា អោយតែមានឆន្ទៈគឺមានផ្លូវ (if there is a will, there is a way)”។ លោកបានបន្តថា “បំណងប្រាថ្នារបស់នាងគឺក្រោកពីដំណេករៀងរាល់ថ្ងៃ ដើម្បីទៅសាលា និងជំរះរាល់ការប្រឈមនឹងបញ្ហាទាំងនៅក្នុង និងនៅក្រៅថ្នាក់រៀន ដែលការនេះពិតជាជម្រុញទឹកចិត្តរបស់យើងអោយខំរៀនទាំងអស់គ្នា។”

ក្នុងកិច្ចសម្ភាសន៍ statement to KTLA 5 លោកយាយ Daniels បានផ្ដល់ជាអនុសាសន៍ទៅដល់សិស្សជំនាន់ក្រោយថា “កុំចុះចាញ់នឺងអ្វីដែលអ្នកកំពុងធ្វើ។ កុំអោយនរណាម្នាក់មកបំបាក់ទឹកចិត្តរបស់អ្នកអោយសោះ។ ត្រូវនិយាយថា ខ្ញុំនឹងធ្វើវា ហើយធ្វើសម្រាប់ខ្លូនខ្ញុំផ្ទាល់៕”
ប្រភព៖ Usatoday , Ahladang

No comments:

Post a Comment