គណបក្សសង្គ្រោះជាតិ រៀបចំពិធីបួងសួងតាមបែបសាសនានាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Hang Savyouth |
ពិធីបន់ស្រន់នេះ ប្រារព្ធនៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងនៅមុខទីលានប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមិថុនា។
កាលពីថ្ងៃទី១៨ មិថុនា អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យគណបក្សប្រឆាំងរៀបចំពិធីតាមបែប សាសនា បន្ទាប់ពីអាជ្ញាធរអប្សរាបានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពី ថ្ងៃទី១៧ ខែមិថុនា ស្នើឲ្យគណបក្សសង្គ្រោះជាតិ បំពេញបែបបទតាមច្បាប់ដើម្បីរៀបចំពិធីបួងសួងនេះ។ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា គ្រប់ពិធីទាំងអស់ រួមទាំងពិធីសាសនាផង តម្រូវឲ្យមានការអនុញ្ញាត ត្រួតពិនិត្យ និងសម្របសម្រួលពីអាជ្ញាធរអប្សរា។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានបន្ថែម!
2016-06-19 ដោយ វិទ្យុអាស៊ីសេរី
No comments:
Post a Comment