អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើនរយនាក់
ប្រមូលផ្ដុំនៅទីស្នាក់ការកណ្ដាលបក្ស នៅសង្កាត់ចាក់អង្រែលើ
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann Samnang
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា ដំណោះស្រាយដែលខ្លួនចង់បាននោះ គឺការគោរពអភ័យឯកសិទ្ធិ អ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាមន្ត្រី និងសកម្មជនរបស់ខ្លួនកំពុងជាប់ពន្ធនាគារ ដែលខ្លួនចាត់ទុកជា អ្នកទោសនយោបាយ និងទាមទារឲ្យដោះលែងអ្នកទាំងអស់នោះវិញ។
តាំងពីអយ្យការអមនៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី២៦ ឧសភា ពីបទល្មើសជាក់ស្ដែង ដែលមិនចូលខ្លួនតាមការកោះហៅ របស់តុលាការក្នុងនាមសាក្សីមក អ្នកគាំទ្រខ្លួនបានជួបជុំគ្នា នៅទីស្នាក់ការកណ្ដាលបក្សនេះ ជាង២០ថ្ងៃហើយ។ ចំណែកលោក កឹម សុខា ក៏ស្ថិតនៅក្នុងទីស្នាក់ការនោះ មិនដែលចេញទៅណាដែរ៕
2016-06-17 ដោយ អ៊ុង សេរីវុទ្ធ
No comments:
Post a Comment