Sunday, July 10, 2016

សាកសព​លោក កែម ឡី ត្រូវ​បាន​គ្រួសារ​និង​ពលរដ្ឋ​ដង្ហែ​ទៅ​វត្ត​ចាស់​នៅ​ជ្រោយចង្វារ

កែម ឡី ស្លាប់ ៨៥៥
ទិដ្ឋភាព​ភាព​នៅ​ខាង​មុខ ស្ដារ ម៉ាត (Star Mart) ស្ដុប​បូកគោ ក្រោយ​ពេល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។RFA/Uon Chhin
សាកសព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ដង្ហែ​យក​ទៅ​តម្កល់​នៅ​វត្ត​ចាស់ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ម៉ោង​ប្រមាណ ២ និង ២០​នាទី​ថ្ងៃ​ទី​៧ ខែ​កក្កដា។
ការ​ដង្ហែ​សាកសព​ដោយ​រថយន្ត​ផ្ទាល់​របស់​លោក កែម ឡី ប្រភេទ Luxus 300 នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​បដិសេធ​នឹង​អាជ្ញាធរ មិន​ឲ្យ​យក​រថយន្ត​ពេទ្យ​ដឹក​សាកសព​លោក កែម ឡី ចេញ​ពី​ម៉ាត​កាល់តិច​ស្ដុប​បូកគោ​នោះ​ទេ ដោយ​គេ​លើក​ហេតុផល​ថា រថយន្ត​ពេទ្យ​នោះ​មិន​ស័ក្តិសម​ដឹក​សព​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ។

លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​​បាញ់​ឃាតក​​សម្លាប់​នៅ Star Mart ស្តុប​បូកគោ ក្នុង​ខណ្ឌ​ចំការមន នៅ​ម៉ោង​ប្រមាណ​ជិត ១០​ព្រឹក ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
សាក្សី​នៅ​កន្លែង​កើត​ហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ឃាតក​មាន​បំណង​ចូល​ទៅ​បាញ់​លោក កែម ឡី តែ​ម្ដង គឺ​មិន​មាន​ប៉ះ​ទង្គិច​គ្នា​មុន​ឡើយ។
ភ្លាមៗ​ក្រោយ​បាញ់​សម្លាប់ សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ជា​ឃាតក​ម្នាក់ ដែល​បាន​​ប្រាប់​​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ អាយុ ៣៨​ឆ្នាំ

កែម ឡី ២០១៦ ៨៥៥
លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក កែម ឡី បាន​ចូល​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦ ជុំវិញ​ប្រធាន​បទ ថា​តើ​សាច់ញាតិ​អ្នក​ដឹក​នាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ? ប្រធាន​បទ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោយ​ពេល​ដែល​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ដែល​មាន​ចំណងជើង​ថា "អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា"

សូម​រង់ចាំ​តាម​ដាន​ព័ត៌មាន​បន្ថែម!
2016-07-10 ដោយ វិទ្យុ​អាស៊ីសេរី

No comments:

Post a Comment