គណបក្សប្រជាជនម៉ុងហ្គោលី ដែលជាបក្សប្រឆាំង
បានទទួលជោគជ័យយ៉ាងសម្បើមលើបក្សកាន់អំណាច ក្នុងការបោះឆ្នោតសភា
កាលពីថ្ងៃទី២៩ ខែមិថុនា។ គណបក្សប្រជាជនម៉ុងហ្គោលី
បានទទួលកៅអីក្នុងសភា ភាគច្រើនលើសលប់ ក្នុងការបោះឆ្នោត
ដែលអ្នកអង្កេតការឯករាជ្យនិយាយថា មានសណ្ដាប់ធ្នាប់
និងការប្រកួតប្រជែង។
លទ្ធផលបោះឆ្នោតសភាម៉ុងហ្គោលី បានបង្ហាញថា គណបក្សប្រជាជនម៉ុងហ្គោលី (MPP) បាន
យកឈ្នះបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សកាន់អំណាច។ បក្សប្រជាជនម៉ុងហ្គោលី បានទទួលកៅអីសរុបចំនួន៦៥ ក្នុងកៅអីសរុបចំនួន៧៦ នៃសភាម៉ុងហ្គោលី។ ចំណែកឯ បក្សប្រជាធិបតេយ្យ ទទួលបានតែកៅអីចំនូន៩ប៉ុណ្ណោះ ខណៈបេក្ខជនឯករាជ្យម្នាក់ ក៏ជាប់ជាសមាជិកសភាដែរ។
ជ័យជម្នះភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនម៉ុងហ្គោលី គឺជាការវាយសំពងធ្ងន់ធ្ងរដល់បក្សកាន់អំណាច។ លទ្ធផលបោះឆ្នោតបង្ហាញដែរថា លោកនាយករដ្ឋមន្ត្រី Chimed Saikhanbileg និងប្រធានសភា លោក Zandaakhuu Enkhbold សុទ្ធតែបាត់បង់អសនៈសភាទាំងអស់។
បើតាមសារព័ត៌មាន Diplomat ជ័យជម្នះរបស់បក្សប្រជាជនម៉ុងហ្គោលី ទំនងបណ្ដាលមកពីកត្តាសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ម៉ុងហ្គោលីកំពុងតែរងវិបត្តិសេដ្ឋកិច្ច ដោយសារការនាំចេញ កំពុងធ្លាក់ចុះ ហើយតម្លែទង់ដែង និងធ្យូងថ្ម ដែលជាផលិតផលនាំចេញសំខាន់ ក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ បក្សកាន់អំណាច បានរងការស្ដីបន្ទោសចំពោះឱនភាពសេដ្ឋកិច្ច ដែលមានកំណើនខ្លាំងចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២។
យ៉ាងណាក្ដី គេបារម្ភថា ការផ្លាស់ប្ដូរនៅឆាកនយោបាយ អាចធ្វើឲ្យគោលនយោបាយអភិវឌ្ឍ ប្រែប្រួលផងដែរ។ ប៉ុន្តែលោក Julian Dierkes អ្នកជំនាញនយោបាយម៉ុងហ្គោលី និយាយថា ក្នុងយុទ្ធនាការរបស់ខ្លួន គណបក្សប្រជាជនម៉ុងហ្គោលី មិនមាននយោបាយអ្វីធំដុំនោះទេ។ ខណៈដែលរដ្ឋាភិបាលមុន មានបំណុលយ៉ាងក្រាស់ក្រែលនោះ រដ្ឋាភិបាលថ្មី នឹងមិនមានថវិកាគ្រប់គ្រាន់ សម្រាប់គម្រោងធំៗនោះទេ។
ការបោះឆ្នោតសភានៅម៉ុងហ្គោលី បានទទួលការសាទរ ពីអ្នកអង្កេតការមកពី អង្គការ OSCE និងសភាអឺរ៉ុបទៀតផង។ ក្នុងរបាយការណ៍បឋមរបស់ខ្លួន បេសកកម្មទាំងពីរបញ្ជាក់ថា នៅថ្ងៃបោះឆ្នោត ដំណើការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសប្រកួតប្រជែង។ ប៉ុន្តែ របាយការណ៍នេះ ក៏បានរិះគន់ចំពោះការកែប្រែច្បាប់បោះឆ្នោត ដែលធ្វើឡើង នៅជិតពេលបោះឆ្នោត ហើយថែមទាំងអាចប៉ះពាល់ដល់ដំណើការប្រជាធិបតេយ្យនៅម៉ុងហ្គោលីផងដែរ ៕

ប្រភព៖ thmeythmey.com, និពន្ធដោយ : តន ចាន់រិទ្ធារ៉ា
No comments:
Post a Comment