គណៈកម្មាធិការថវិកានៃព្រឹទ្ធសភាសហរដ្ឋអាមេរិក |
សំណើថវិកាសម្រាប់ប្រទេសកម្ពុជានេះ
ក៏ភ្ជាប់មកជាមួយនូវលក្ខខណ្ឌផងដែរ
ពោលគឺកម្ពុជានឹងទទួលបានជំនួយនេះ លុះត្រាតែ
«រដ្ឋាភិបាលនៃប្រទេសកម្ពុជាបញ្ឈប់អំពើហិង្សា
និងការយាយីអង្គការសង្គមស៊ីវិល
និងគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា»។
វ៉ាស៊ីនតោន —
សហរដ្ឋអាមេរិក
គ្រោងនឹងផ្ដល់ជំនួយជាទឹកប្រាក់សរុបជាង៧៧,៨លានដុល្លារសម្រាប់
ឆ្នាំក្រោយ
ដើម្បីជួយកម្ពុជា ដោះស្រាយបញ្ហាផ្សេងៗ រួមមានបញ្ហាសុខាភិបាល បញ្ហាមីននិងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំង ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាដើម។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០១៧របស់ព្រឹទ្ធសភាអាមេរិកាំងដែលបានចេញផ្សាយជាសាធារណៈកាលពីចុងខែ មិថុនា។
គណៈកម្មាធិការថវិកានៃព្រឹទ្ធសភាសហរដ្ឋអាមេរិក (Senate Committee of Appropriations) បានធ្វើសេចក្ដីព្រាងច្បាប់ថវិកានេះ ដើម្បីដាក់ជូនសម័យប្រជុំពេញអង្គនៃព្រឹទ្ធសភា ដើម្បីអនុម័ត សម្រាប់កិច្ចប្រតិបត្តិការក្នុង និងក្រៅប្រទេស (State and Foreign Operations Appropriations Bill) របស់សហរដ្ឋអាមេរិក។
សេចក្ដីព្រាងច្បាប់ថវិកា ដែលគ្រោងទឹកប្រាក់សរុបជាង៥២ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើកិច្ចប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេសរបស់សហរដ្ឋអាមេរិក រួមមាន ការពង្រឹងចំណងទាក់ទងជាមួយប្រទេសជាសម្ព័ន្ធមិត្ត ការប្រយុទ្ធប្រឆាំងនឹងសកម្មភាពក្រុមភេរវកម្ម ការពង្រឹងវិស័យសុខាភិបាលពិភពលោក និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
សម្រាប់ប្រទេសកម្ពុជា ថវិកាជិត៨០លានដុល្លារនេះ នឹងផ្ដោតទៅលើការអភិវឌ្ឍប្រទេសនេះ ក្នុងវិស័យមួយចំនួនដូចជា វិស័យសុខាភិបាល សេដ្ឋកិច្ច ប្រឆាំងភេរវកម្ម ការដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ហើយនិងដំណើរការកាត់ទោសអតីតមេដឹកនាំនៃរបបខ្មែរក្រហមក្នុងប្រទេស កម្ពុជា។
ប៉ុន្តែ សំណើថវិកាសម្រាប់ប្រទេសកម្ពុជានេះ ក៏ភ្ជាប់មកជាមួយនូវលក្ខខណ្ឌផងដែរ ពោលគឺកម្ពុជានឹងទទួលបានជំនួយនេះ លុះត្រាតែ «រដ្ឋាភិបាលនៃប្រទេសកម្ពុជាបញ្ឈប់អំពើហិង្សា និងការយាយីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា»។
ជាមួយគ្នានេះដែរ ប្រាក់ជំនួយសហរដ្ឋអាមេរិកដែលផ្ដល់ជូនអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (ECCC) ក្នុងឆ្នាំ២០១៧នេះ គឺសម្រាប់តែដំណើរការក្នុងសំណុំរឿងលេខ ០០៣ តែប៉ុណ្ណោះ។
ការរួមវិភាគទានរបស់អាមេរិកចំនួន១,៥លានដុល្លារ ដល់សាលាក្តីខ្មែរក្រហម នឹងត្រូវបញ្ចប់ ប្រសិនបើតុលាការចេញដីកាសន្និដ្ឋាន សម្រាប់សំណុំរឿងលេខ០០៣នេះ។
ជនជាប់ចោទនៅក្នុងសំណុំរឿងក្តីលេខ០០៣នេះ គឺឈ្មោះ មាស មុត ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកក្នុងរបបខ្មែរក្រហម ដែលត្រូវបានដាក់ការសង្ស័យថាពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុបាញ់កប៉ាល់ ឈ្មោះ Mayaguez របស់អាមេរិកដោយក្រុមខ្មែរក្រហម កាលពីឆ្នាំ១៩៧៥៕
ប្រភព៖ khmer.voanews.com

No comments:
Post a Comment