Wednesday, July 27, 2016

សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​ថា ពិភពលោក​អាច​នឹង​ជួប​ស្ថានការណ៍​ដូច​វិបត្តិ​មីស៊ីល​នៅ​គុយបា​ទៀត

Missile
គោល​នយោបាយ​បែប​យោធា​ដែល​មាន​តែ​ម្ខាង ហើយ​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អង្គការ NATO អាច​នឹង​ធ្វើ​ឲ្យ​កើត​មាន​ស្ថានភាព​ស្រដៀង​គ្នា ដូច​ទៅ​នឹង​វិបត្តិ​មីស៊ីល​គុយបា​នា​ដើម​ទសវត្ស​១៩៦០ នេះ​ជា​ការ​ព្រមាន​របស់​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​នៃ​ក្រុម​ ប្រឹក្សា​សហព័ន្ធ​រុស្ស៊ី ។
ទោះ​បី​ជា​ពិភពលោក​បច្ចុប្បន្ន​មិន​ស្ថិត​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា ជាមួយ​នឹង​ការ​គំរាមកំហែង​ពី​វិបត្តិ​មីស៊ីល​ក៏​ពិត​មែន តែ​គូបដិបក្ខ​របស់​រុស្ស៊ី​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​បែប​នោះ ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ណា​មួយ នេះ​ជា​អ្វី​ដែល​សមាជិក​ព្រឹទ្ធសភា លោក Konstantin Kosachev ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ជាមួយ​នឹង​កាសែត​ប្រចាំ​ថ្ងៃ ។
គួរ​បញ្ជាក់​ថា ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​សហព័ន្ធ​រុស្ស៊ី និង​អង្គការ NATO ដែល​ដឹកនាំ​ដោយ​អាមេរិក មាន​ការ​កើន​ឡើង​ខ្លាំង ដោយ​ NATO បាន​ពង្រីក​ខ្លួន​រឹត​តែ​ធំ ជាមួយ​នឹង​ការ​បង្កើន​ថវិកា​ចំណាយ​ផ្នែក​យោធា ការ​ពង្រាយ​ទ័ព​ក្បែរ​ព្រំដែន​រុស្ស៊ី និង​ការ​អភិវឌ្ឍន៍​អាវុធ​ថ្មី​ៗ​ជា​ច្រើន​ទៀត រីឯ​រុស្ស៊ី​នោះ​ក៏​បាន​ពង្រាយ​ទ័ព​តាម​ព្រំដែន និង​អភិវឌ្ឍ​អាវុធ​ទំនើប​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ៕ (rt)
ផ្ដល់សិទ្ធិដោយ៖KQUBE
ប្រភព៖ KNN

No comments:

Post a Comment