ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន |
មិនខុសពីខេត្តផ្សេងៗដ៏ទៃទៀតក្នុងប្រទេស
តាកែវជាទឹកដីបណ្តុះនូវឥស្សរជនជាន់ខ្ពស់ អ្នកប្រាជ្ញ អ្នកនយោបាយ អ្នកកវី តារាភាពយន្ត
អ្នកជំនួញ អ្នកសិល្បះបុរាណ សម័យ អ្នកតស៊ូរបស់ជាតិ និងអ្នក និពន្ធល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត
គ្រប់សម័យកាល តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំសូម បង្ហាញនូវវីរជន និងឥស្សរជនជាន់ខ្ពស់មួយចំនួន
ដែលលោកបានប្រសូតក្នុងទឹកដីខេត្តតាកែវ៖
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ប្រសូតក្នុងស្រុកគិរីវង្ស ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី។
លោកតាបណ្ឌិត កុល
ផេង ប្រសូតក្នុងស្រុកសំរោង អតីតជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាបិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ឯកឧត្តម ប៉ែន សុវណ្ណ
នាយករដ្ឋមន្រ្តីទី១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ។
លោកឧកញ៉ា វិបុលរាជសេនា
នូ កន ប្រសូតក្នុងស្រុកត្រាំកក់ អង្គតាសោម តាកែវ ជាឥស្សរជន ជាអ្នកនិពន្ធដ៏ឆ្នើម ជាអ្នកបកប្រែរឿងសាមកុក
ទាវឯក តុងឈិន។
លោកបណ្ឌិត សារិន
ឆាក ឥស្សរជនជាន់ខ្ពស់ដ៏ល្បីល្បាញក្នុងជំនាន់សង្គមរាស្រ្តនិយម។ ប្រសូតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើគេនិយាយពីផែនទីរបស់ប្រទេសកម្ពុជា គឺគេត្រូវនឹកឃើញដល់លោកមុនគេបង្អស់។
លោកបណ្ឌិត កែម ឡី
វរជនសម្តីមាសតំណាងឱ្យ សេរីភាពនៃការបញ្ចេញមតិក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ។
ឯកឧត្តម កឹម សុខា
អនុប្រធានគណបក្សសង្រោះជាតិ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ។
សាំង សំណាងង៉ោ តារាភាពយន្តថ្នាក់អន្តរជាតិទទួលបានពានរង្វាន់អូស្កា ប្រសូតក្នុងស្រុកបាទី
តាកែវ។
តាម៉ុកកើតនៅឆ្នាំ
១៩២៦ នៅខេត្តតាកែវ តាម៉ុកបានបួសរៀនជាច្រើនឆ្នាំ ហើយបានរៀបកាជាមួយប្អូនជាដូនមួយឈ្មោះ
អ៊ុក ឃឹម ហើយមានកូនបួនអ្នក ។ នៅឆ្នាំ ១៩៤៩ តាម៉ុកធ្វើជាប្រធានឥសរៈស្រុក្នុងខេត្តតាកែវ
។ តាម៉កបានចូលជាសមាជិកក្រុមកុម្មនីស្ត នៅឆ្នាំ ១៩៦៣ ។ ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុកជាលេខាភូមិភាគនិរតី
។ នៅខែវិច្ឆកា ឆ្នាំ ១៩៧៨ តាម៉ុកត្រូវបានតែងតាំងជាអនុលេខាទូពីរបក្សកុម្មនីស្តកម្ពុជា
។ បន្ទាប់ពីកាដួលរលំរបស់កម្ពុជាប្រជាធិបតិយ្យ តាម៉ុកមិនដែលស្នើសុំកាលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ
។ តាម៉ុកត្រូវបានចាប់ខ្លួនដោយកងទាប់រដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅខែមិនា ឆ្នាំ ១៩៩៩
ហើយដាក់ក្នុងមន្ទីឃុំឃាំង ។ តា ម៉ុកស្លាប់ដោយជំងឺនៅថ្ងៃទី ២១ ខែកក្តា ឆ្នាំ ២០០៦ ៕
ប្រភព៖ News Takeo
No comments:
Post a Comment