អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន (ឆ្វេង) និងប្រធានក្រុមការងារគណៈកម្មការចំពោះកិច្ចពីខាងគណបក្សសង្គ្រោះ ជាតិ លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតក្រោយបញ្ចប់កិច្ចពិភាក្សាលើសំណូមពររបស់ សហជីពទាក់ទងនឹងសេចក្ដីព្រាងច្បាប់សហជីព នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៦។RFA/Leng Maly |
ឡើយទេ ដោយរង់ចាំពិនិត្យមើលលិខិតជាផ្លូវការសិន។
គោលបំណងនៃលិខិតរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដោយគណបក្សនេះលើកឡើងថា រដ្ឋាភិបាល និង គ.ជ.ប មានកាតព្វកិច្ចធានាសិទ្ធិពលរដ្ឋអាចបោះឆ្នោតបានដោយងាយស្រួល។ ជាងនេះទៅទៀត គណបក្សនេះចង់ឃើញរដ្ឋាភិបាល និងស្ថាប័នបោះឆ្នោត ជួយសម្រួលឲ្យពលរដ្ឋចំណាកស្រុក ជាពិសេសពលករខ្មែរនៅប្រទេសថៃ អាចចុះឈ្មោះបោះឆ្នោតនៅព្រំដែនបានមិនចាំបាច់មកស្រុកកំណើត។ តែទោះយ៉ាងណាក្តី សំណើនេះត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យ គ.ជ.ប បដិសេធ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី២ ខែកក្កដា ថា លិខិតនេះ ក្រៅពីចង់ដឹងពីកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលរឿងការងារ បោះឆ្នោត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ចង់ដឹងពីទុក្ខលំបាករបស់រដ្ឋាភិបាលដែលមិនអាចឲ្យពលរដ្ឋក្រៅ ប្រទេសបោះឆ្នោតបាន។ លោកថា ក្រៅពីចង់ដឹងពីការងាររដ្ឋាភិបាល គណបក្សប្រឆាំងក៏គ្រោងចង់បានការឆ្លើយបំភ្លឺពីស្ថាប័នបោះឆ្នោត ដែរ៖ «ពលរដ្ឋចំណាកស្រុកដែលចំនួនច្រើន ដូចជានៅក្នុងប្រទេសថៃ រដ្ឋត្រូវមានកាតព្វកិច្ចធានាសិទ្ធិរបស់គាត់ដើម្បីឲ្យគាត់អាចបោះ ឆ្នោតបង្កើតការិយាល័យបោះឆ្នោតនៅតាមព្រំដែន ហើយដែលអនុញ្ញាតឲ្យគាត់មកបោះឆ្នោតនៅព្រំដែនបាន ហើយចាំបូកសរុបនៅខេត្តចុះ»។
លោក សុន ឆ័យ ឲ្យដឹងដែរថា គណបក្សសង្គ្រោះជាតិ ចង់បានការឆ្លើយបំភ្លឺនេះ តាមរយៈលិខិត មិនមែនជាការឆ្លើយបំភ្លឺរបស់មន្ត្រីរដ្ឋាភិបាលនៅរដ្ឋសភាទេ។ បើតាមលោក សុន ឆ័យ តាមបែបបទរដ្ឋបាល ទោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនទៅធ្វើការនៅសភា ក៏តំណាងរាស្ត្រគណបក្សនេះ អាចដាក់លិខិតស្នើទៅរដ្ឋាភិបាលតាមរយៈរដ្ឋសភាបានដែរ។
បើតាមគោលការណ៍ រដ្ឋសភាដាក់លិខិតទៅរដ្ឋាភិបាលបានរយៈពេល ៧ថ្ងៃ រដ្ឋាភិបាលត្រូវមានការឆ្លើយតបត្រឡប់ជាផ្លូវការមកវិញ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា លោករង់ចាំមើលលិខិតរបស់បក្សប្រឆាំងដែលផ្ញើចេញទៅរដ្ឋសភាជា ផ្លូវការសិន ថាតើក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចង់បានការបំភ្លឺពីស្ថាប័នណាមួយរបស់រដ្ឋាភិបាល។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា ការបោះឆ្នោតគឺអាស្រ័យលើឆន្ទៈរបស់ពលរដ្ឋ។ លោកប្រាប់ដែរថា រយៈពេលនៃការចុះឈ្មោះបោះឆ្នោត គឺចំពេលរដូវភ្ជុំបិណ្ឌ ដូច្នេះពលរដ្ឋអាចមកលេងស្រុកកំណើតផង និងអាចចុះឈ្មោះបោះឆ្នោតផង។ លោកថា ការចង់បានរបស់គណបក្សសង្គ្រោះជាតិ បែបនេះ គ្រាន់តែចង់កេងចំណេញនយោបាយប៉ុណ្ណោះ៖ «ខ្ញុំយល់ថា សំខាន់អាស្រ័យទៅលើឆន្ទៈរបស់បងប្អូនពលរដ្ឋទេ បើសិនបងប្អូនពុះពារមកយើងស្វាគមន៍ ព្រោះយើងចង់បើកទូលាយឲ្យអ្នកចុះឈ្មោះនោះឲ្យបានច្រើន ប៉ុន្តែបើបងប្អូនថាមិនបាច់មកទេ ក៏គ្មានអ្នកណាបង្ខំបងប្អូនទេ»។
លោក សុខ ឥសាន បញ្ជាក់ថា គ្មានការចរចាណាមួយធ្វើឲ្យការការងារបោះឆ្នោត អាចដើរលើសធ្វើអ្វីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើនោះ ទេ។
តាមរបាយការណ៍របស់ក្រសួងការងារ សព្វថ្ងៃមានពលរដ្ឋខ្មែរជិត ៥០ម៉ឺននាក់ កំពុងធ្វើការងារនៅប្រទេសថៃ។
ទាក់ទងរឿងចុះឈ្មោះបោះឆ្នោតនេះដែរ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ដោយសារបញ្ហាបច្ចេកទេស គ.ជ.ប មិនអាចចុះឈ្មោះពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេស អាចចុះឈ្មោះ និងបោះឆ្នោតនៅតាមព្រំដែនបានឡើយ។ ប៉ុន្តែលោកថា ប្រសិនពលករចំណាកស្រុកទាំងនោះមានអាសយដ្ឋាននៅទឹកដីព្រំដែនប្រទេស កម្ពុជា ឬត្រូវបានអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន ចេញលិខិតបញ្ជាក់ទីលំនៅពួកគេគឺអាចបោះឆ្នោត៖ «បាទ! ឲ្យតែគាត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយអត្តសញ្ញាណប័ណ្ណមានដាក់អាសយដ្ឋាន ហើយអាសយដ្ឋាននោះខុសពីកន្លែងគាត់រស់នៅគ្រាន់តែគាត់សុំនៅសាលា ឃុំដើម្បីបញ្ជាក់ទីលំនៅ ឬទីសំណាក់របស់គាត់ ទោះជាគាត់រស់នៅមួយថ្ងៃ ឬមួយខែក៏ដោយ ហើយឃុំមើលទៅឃើញថា គាត់ពិតជាមកស្នាក់នៅដើម្បីធ្វើការ ឬប្រកបមុខរបរ គឺថា គាត់មានឱកាសចុះឈ្មោះបានហើយ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្ដើមចុះឈ្មោះឆ្នោតរយៈពេលបីខែ ពីខែកញ្ញា ដល់ខែវិច្ឆិកា។ ដំណើរការនេះ គ.ជ.ប បានជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា គ្រោងជ្រើសរើសសមាជិក គ.ជ.ប ថ្នាក់ឃុំសង្កាត់ ហើយស្ថាប័នបោះឆ្នោតកំពុងរៀបចំកន្លែងរៀបចំដាក់ឧបករណ៍ចុះឈ្មោះ បោះឆ្នោតចំនួន ២.៤០០គ្រឿងពីសហភាពអឺរ៉ុប។
កាលពីថ្ងៃទី១ ខែកក្កដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាសនៅទីស្នាក់ការកណ្ដាលរបស់ខ្លួនថា គណបក្សសង្គ្រោះជាតិ នឹងស្នើទៅគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានក្រុមការងារចំពោះកិច្ចដែលមានសមាសភាពគណបក្សទាំងពីរ ចូលរួមជជែកធ្វើយ៉ាងណាឲ្យពលរដ្ឋចំណាកស្រុកអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅព្រំដែនបាន៕
2016-07-02 ដោយ ប្រាជ្ញ ចេវ
No comments:
Post a Comment