Saturday, July 2, 2016

តើអាចមានសង្គ្រាមលោកលើកទី ៣ ដែរឬទេ? បើបញ្ហារុស្ស៊ី​ និង NATO តានតឹងពីមួយថ្ងៃទៅមួយថ្ងៃ


បញ្ហាធំៗ របស់ពិភពលោកបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃកួរឲ្យកត់សម្គាល់ក្នុងពេលបច្ចុប្បន្ន៖
បញ្ហាសមុទ្រចិនខាងត្បូង ភេរវកម្មរបស់ក្រុមរដ្ឋអ៊ីស្លាម បញ្ហាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នៅតែជាបញ្ហាដែលមិនទាន់មានដំណោះស្រាយសមស្របណាមួយនូវឡើយ។


ក្រៅពីបញ្ហាធំៗ ដែលបានរៀបរាប់ខាងលើ ក្នុងពេលថ្មីៗនេះដែរ បញ្ហាមួយបន្ថែមទៀតដែលកំពុងតែតានតឹងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះគឺ បញ្ហារុស្ស៊ី ជាមួួយនិង អង្គការណាតូ។ សមាជិកនៃអង្គការណាតូមួយចំនួនបានកំពុងបញ្ជូនកងទ័ពរបស់ខ្លួន មកអង្គការណាតូ ហើយ អង្គការណាតូ បាននិងកំពុងរៀបចំផែនការពង្រាយកងទ័ពនៅតាមព្រំដែនជាមួយរុស្សី ដើម្បីទប់ទល់នឹងរុស្សី ដែលកំពុងតែមានសកម្មភាពយោធាខ្លាំងក្នុងតំបន់ទាំងនោះ។ 

បើតាមការលើកឡើងរបស់សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ បានឲ្យគេហទំព័រពត៌មាន BIG News យើងខ្ញុំដឹងថា សង្គ្រាមលោកលើកទី ៣ មិនអាចកើតមានឡើងឡើយ ដោយលោកបានលើកនូវទល្ហីករណ៍មួយចំនួនដូចជា ប្រទេសនៅក្នុងពិភពលោកបច្ចុប្បន្ន ជាពិសេសប្រទេសលោកខាងលិចបានយល់យ៉ាងច្បាស់អំពីផលវិបាកនៃសង្គ្រាមលោក ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងទទួលរងគ្រោះ ហើយបច្ចុប្បន្ននេះ នីតិអន្តរជាតិក៏មានការរីកចម្រើន រួមនិងមានរដ្ឋាភិបាលពិភពលោក(អ.ស.ប)មួយរឹងមាំ។ល។


ខាងក្រោមនេះជាសំណួរទាក់ទងនិងអង្គការណាតូ៖
+ ដូចម្តេចដែលហៅថាអង្គការណាតូ? រហូតមកដល់សព្វថ្ងៃនេះ តើអង្គការណាតូមានសមាជិកប៉ុន្មានប្រទេស?
  -ដែលហៅថាអង្គការណាតូគឺជាអង្គការសម្ព័ន្ធភាពយោធានៃលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប និងអាមេរិកខាងជើងដែលបានបង្កើតឡើងដើម្បីពង្រឹងទំនាក់ទំនងអន្ដរជាតិរវាងរដ្ឋជាពិសេសនៅ សហរដ្ឋអាមេរិកនិងជាសមាជិកនៅអឺរ៉ុបនិងបម្រើជាការប្រឆាំងការមានតុល្យភាពរបស់ សហភាពសូវៀត(រុស្ស៊ី) និងអង្គការវ៉ាសូវី។
  -រហូតមកទល់ពេលនេះ អង្គការណាតូមានសមាជិក ២៨ ប្រទេសដូចជា៖ ប៊ែលហ្សិក ប៊ុលហ្គារី អាល់បានី កាណាដា ក្រូអាស៊ី ឆេក ដានណឺម៉ាក អេស្តូនី បារាំង អាល្លឺម៉ង់ ក្រិច ហុងគ្រី អ៊ីស្លង់ អ៊ីតាលី លីទុយអានី លុចសំបួ ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង Latvia៕

No comments:

Post a Comment