ឆ្នាំ២០១៦។
ប្រអប់មាសត្រូវបានរកឃើញនៅក្នុងបន្ទប់ក្រោមដីនៃវត្តមួយ ក្នុងខេត្តណានជីងប្រទេសចិន
ដែលទំនងជាបានកសាងឡើងក្នុងរជ្ជកាលនៃស្តេច Zhenzong (អំឡុងគ្រិស្តសករាជ ៩៩៧ ដល់
១០២២) ហើយក្រោយពីការបើកប្រអប់នោះ ក្រុមបុរាណវិទូពិតជាបានរកឃើញបំណែក នៃព្រះបរមសារីរិកធាតុ និងអក្សរចម្លាក់ដែលបញ្ជាក់ថា ឆ្អឹងលលាដនោះ ជារបស់ព្រះសម្មាសម្ពុទ្ធប្រាកដមែន។
នៅក្នុងអក្សរចារឹកក្នុងប្រអប់មាសបាន បញ្ជាក់ថាក្រោយព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វាន ព្រះអង្គត្រូវបានបូជានៅ ហិរាវតី ក្នុងទឹកដីឥណ្ឌា។ បន្ទាប់ពីនោះទៀតព្រះបាទអសោក ដែលបានសោយរាជ្យអំឡុងឆ្នាំ ២៦៨ ដល់ ២៣២ មុនគ្រិស្តសករាជបានសម្រេចបំបែក ព្រះបរសារីរិកធាតុជា ៨៤,០០០បំណែក ដោយប្រទេសចិនទទួលបាន ១៩បំណែក៕
ប្រភព ៖ Khmer-plus
No comments:
Post a Comment