កម្លាំងប្រដាប់អាវុធសម្រុកចូលទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ Photo: RFA |
ស្របគ្នានេះ សហរដ្ឋអាមេរិក ក៏មានផែនការថា អាចនឹងកាត់ផ្ដាច់ជំនួយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែបន្តធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស និងបក្សប្រឆាំង។
សង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ទទូចឲ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះការលើកឡើងរបស់សហគមន៍ អន្តរជាតិ ជាពិសេសកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ។
អ្នកគ្រប់គ្រងបច្ចេកទេសនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក
អំ សំអាត មានប្រសាសន៍ថា
ក្នុងពេលដែលមានការលើកឡើងពីកង្វល់របស់ពួកគេ
ក្រុមសមាជិកទាំងឡាយនៃអង្គការសហប្រជាជាតិ
អាចនឹងពិចារណាពីវិធានការនានា ដែលពួកគេអាចធ្វើបានធ្វើ
យ៉ាងណាជំរុញឲ្យរដ្ឋាភិបាលទទួលយកបញ្ហាមកដោះស្រាយ៖ «នេះ
គឺជាកង្វល់ហើយ ជាការមើលឃើញ
សូមឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញទៅលើស្ថានភាពសិទ្ធិមនុស្សនៅ
កម្ពុជា ហើយមួយទៀត ការគោរពសិទ្ធិមនុស្សបានល្អទៅបាន
ទាល់តែស្ថានភាពនយោបាយមានភាពប្រក្រតី»។
កំណត់ហេតុពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស
របស់អង្គការសហប្រជាជាតិ
ដែលត្រូវផ្សព្វផ្សាយបន្តដោយក្រុមអង្គការការពារសិទ្ធិមនុស្សជិត
១០ស្ថាប័ន បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា
ដែលជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំលើកទី៣២ នៃក្រុមប្រឹក្សានេះ
បានជជែកពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស
និងបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងរួមតូច។
បណ្ដាប្រទេសដែលបានលើកឡើងពីក្ដីបារម្ភនេះរួមមាន ជប៉ុន បារាំង
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ការថ្កោលទោសទង្វើរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ គឺបន្ទាប់ពីមន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចំនួន ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប មួយរូប រួមនឹងសកម្មជន និងមន្ត្រីគណបក្សប្រឆាំងជាច្រើននាក់ ត្រូវចាប់ដាក់ពន្ធនាគារ។
ក្រុមសង្គមស៊ីវិលលើកឡើងថា ការបង្ហាញកង្វល់នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បញ្ជាក់ថា ពិភពលោកមិនបានមើលរំលងឡើយ។ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែព្រងើយកន្តើយមិនដោះស្រាយបញ្ហានេះ ដោយបន្តឃុំខ្លួន ឬធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស និងក្រុមបក្សប្រឆាំងនោះ កិត្តិយសរដ្ឋាភិបាលនឹងត្រូវប៉ះពាល់នៅក្នុងកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៣៣ នៅខែកញ្ញា ខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី៥ ខែកក្កដា ថា កម្ពុជា គោរពសិទ្ធិមនុស្ស និងប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាលលើកស្ទួយនូវសេរីភាពរបស់ពលរដ្ឋ ក៏ដូចជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ។
ស្របគ្នានេះដែរ
នៅក្នុងសេចក្ដីស្នើច្បាប់របស់សហរដ្ឋអាមេរិក
ដែលបានដាក់ជូនព្រឹទ្ធសភាកាលពីចុងខែមិថុនា បានឲ្យដឹងថា
សហរដ្ឋអាមេរិក អាចមិនផ្តល់ប្រាក់ជំនួយ ៧៧,៨
លានដុល្លារដល់កម្ពុជា ប្រសិនបើរដ្ឋាភិបាលមិនឈប់ប្រើអំពើហិង្សា
និងយាយីលើបុគ្គលិកសិទ្ធិមនុស្ស និងគណបក្សប្រឆាំងទេនោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
ដែលជាបក្សដឹកនាំរដ្ឋាភិបាល គឺលោក សុខ ឥសាន មានប្រសាសន៍ថា
ការអនុវត្តរបស់រដ្ឋាភិបាល ពុំមែនជាការរំលោភសិទ្ធិមនុស្សឡើយ
គឺជាការអនុវត្តច្បាប់៖ «ករណីដែលកើតកន្លងទៅ
នេះ
គឺដោយសារបុគ្គលមួយចំនួនហ្នឹងប្រព្រឹត្តល្មើសច្បាប់ដែលកំពុងត្រូវ
បានតុលាការដំណើរការតាមនីតិវិធី»។
ករណីនេះ លោកនាយករដ្ឋមន្ត្រីធ្លាប់ឆ្លើយតបថា
ការផ្ដាច់ជំនួយ នឹងប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាល។ លើសពីនេះ
លោកព្រមានដល់រដ្ឋាភិបាលជប៉ុន
ដែលលើកឡើងពីក្ដីបារម្ភចំពោះការបោះឆ្នោតនោះថែមទៀត៖ «សូមឯកអគ្គរដ្ឋទូតជប៉ុន កុំបង្ហាញការព្រួយបារម្ភខ្លាចចុះឈ្មោះមិនបាន។ មនុស្សប៉ុន្មាននាក់ទៅ? ក្រែងគណៈកម្មការបោះឆ្នោតគេធ្វើអី? ខ្ញុំ
ឮសូរថាមានការកង្វល់ខ្លាចចុះឈ្មោះបោះឆ្នោតមិនបាន។ អត់ទេ
អ្នកជាប់គុកវាជាប់ទៅ អាអ្នកនៅក្រៅគុកក៏វាចុះទៅ កុំពិបាកពេក
ហើយកុំប្រើប្រាស់ជំនួយដើម្បីមកសង្កត់ថាមិនអាចបោះឆ្នោតបាន»។
ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិ ប្រទេសជប៉ុន បានលើកឡើងពីក្ដីបារម្ភថា
ការប្រឈមមុខដែលធ្វើឲ្យនយោបាយឡើងកម្ដៅនៅពេលនេះ គឺជាលទ្ធផលនៃការរឹតបន្តឹងសកម្មភាពការងាររបស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដែលពួកគេតែងអនុវត្តជាប្រចាំ។នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ខែមិថុនា លើកឡើងថា ការធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល និងក្រុមបក្សប្រឆាំង បង្ហាញថា ជាការដាក់សម្ពាធ ជាការគាបសង្កត់ ដែលនឹងធ្វើឲ្យការបោះឆ្នោតនៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ នោះមិនអាចជឿទុកចិត្តបាន៕
2016-07-05 ដោយ សុ ជីវី
No comments:
Post a Comment