ប៉ៃលិន ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១៥និង
០០នាទី ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្ទឹងកាច់ នៃអធិការដ្ឋាន
នគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹងស្តីពី
ករណីបាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ ញ៉ម ស្រីណា ភេទស្រី
អាយុ១៦ឆ្នាំ មុខរបរ អ្នកចែកបៀរនៅកាស៊ីណូស៊ីសារ
ដែលមានទីតាំងនៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន
រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
បានបាត់ខ្លួនកាលពីវេលាម៉ោង ១៩និង០០នាទីល្ងាច ថ្ងៃទី២២
ខែកក្កដា ឆ្នាំ២០១៦ ករណីនេះ កាលពីថ្ងៃ២២ និង២៣ ខែឆ្នាំដដែល
ក្រុមគ្រួសារបានទូរស័ព្ទចូល តែពុំមាន
អ្នក ទទួលឡើយ
លុះដល់ថ្ងៃ២៤ វេលាម៉ោង ១៥និង០០រសៀល ខាងលើ
ឪពុករបស់ក្មេងស្រីរងគ្រោះឈ្មោះ ណម ពេទ្យ មានទីលំនៅ
បច្ចុប្បន្នជាមួយគ្នា បានមកដាក់ពាក្យបណ្ដឹងនៅ
ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដើម្បីឲ្យជួយអន្តរាគមន៍ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបាននឹង
កំពុងស្វែងរក និងសុំអោយខេត្តដ៏ទៃផ្សេងទៀត
ជួយសហការក្នុងហេតុការណ៍នេះ ៕
ដកស្រង់ពី
អគ្គស្នងការដ្ឋាននគរបាលជាតិ
ប្រភព៖
KNN
No comments:
Post a Comment