Friday, July 8, 2016

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​បញ្ឈប់​ចំណាត់​ការ​លើ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ

សុន ឆ័យ មុខ​គុក​ព្រៃស ២០១៦​ ៨៥៥
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែង​នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។​ RFA/Brach Chev
គណបក្ស​ប្រឆាំង​នឹង​ដាក់​លិខិត​ទៅ​រដ្ឋសភា និង​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​៨ កក្កដា នេះ ដើម្បី​ស្នើ​ឲ្យ​តុលាការ​បញ្ឈប់​ចំណាត់ការ​លើ​តំណាងរាស្ត្រ​បក្ស​ សង្គ្រោះជាតិ លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែង​ក្រោយ​ចេញ ពី​ការ​សួរ​សុខទុក្ខ​មន្ត្រី​របស់​ខ្លួន នា​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៨ កក្កដា ថា លោក​ចង់​ឲ្យ​រដ្ឋសភា និង​ក្រសួង​យុត្តិធម៌​ពន្យល់​ពី​ការ​បន្ត​ឃុំ លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ ទាំង​មាន​អភ័យឯកសិទ្ធិសភា។

បន្ថែម​ពី​នេះ លោក សុន ឆ័យ ក៏​រៀបរាប់​ពី​ស្ថានភាព​រឹតត្បិត​ចំពោះ​មន្ត្រី​របស់​ខ្លួន ដែល​កំពុង​ឃុំ​ខ្លួន ដោយ​រារាំង​មិន​ឲ្យ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ អាច​និយាយ​គ្នា​បាន​ឡើយ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...
2016-07-08​ ដោយ ប្រាជ្ញ ចេវ

No comments:

Post a Comment