កងកម្លាំងទ័ពអាកាសរបស់កងទ័ពសម្ព័ន្ធមិត្ត
បូករួមនឹងកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់
បានរួមដៃគ្នាបើកការវាយប្រហារលើក្បួនរថយន្តរបស់ក្រុមឧទ្ទាមរដ្ឋ
ឥស្លាមជ្រុលនិយម ISIS
ដែលដង្ហែចេញពីចេញពីសមរភូមិសង្គ្រាមដែលខ្លួនបរាជ័យ
កម្ទេចបានរថយន្ត និងយានយន្តយោធាឯទៀតជាង១៧៥គ្រឿង
នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រុមសម្ព័ន្ធមិត្ត
ដឹកនាំដោយអាមេរិក ។
ផ្ទុយនឹងការអះអាងនេះ កងទ័ពអ៊ីរ៉ាក់បានធ្វើការរាយការណ៍ផ្សេងគ្នា
ដោយគេបានបញ្ជាក់ថា កងទ័ពអ៊ីរ៉ាក់ ព្រួតដៃនឹងកងទ័ពសម្ព័ន្ធមិត្ត
កម្ទេចបានយានយន្តរបស់ ISIS អស់ដល់ទៅជាង៧៥០គ្រឿង
ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ហើយនឹងសម្លាប់កងកម្លាំង ISIS
អស់រាប់រយនាក់ផ្សេងទៀត ដោយក្នុងនោះគេបានបញ្ជាក់ថា
ក្នុងក្បួនរថយន្តមួយប៉ុណ្ណោះ មានយានយន្តដល់ទៅជាង៧០០គ្រឿង
នេះបើយោងតាមមេបញ្ជាការទ័ពអាកាសអ៊ីរ៉ាក់ Hamed al-Maliki ។
លោកវរសេនីយ៍ឯក Chris Garver បានថ្លែងឲ្យដឹងថា
រថយន្តជាច្រើនបានប្រមូលផ្ដុំគ្នានៅភាគនិរតីនៃទីក្រុង Falluja
និងភាគខាងលិចនៃស្ពាន Tofaha នាយប់ថ្ងៃអង្គារ
ហើយកងទ័ពអ៊ីរ៉ាក់ទទួលបានព័ត៌មានថា យានយន្តទាំងនោះ
ជារបស់ក្រុមឧទ្ទាម ISIS "ដូច្នេះហើយកងទ័ពសម្ព័ន្ធមិត្ត
និងកងទ័ពអ៊ីរ៉ាក់
ក៏បើកការវាយប្រហារលើក្បួនរថយន្តនោះទាំងយប់តែម្ដងទៅ
ដោយយើងសូមធ្វើការប៉ាន់ស្មានថា
កងទ័ពសម្ព័ន្ធមិត្តកម្ទេចបានយានយន្ត ISIS ប្រហែល៥៥គ្រឿង
តែយើងដឹងថា កងទ័ពអ៊ីរ៉ាក់កម្ទេចបានច្រើនជាងនេះ" ។
ស្អែកឡើងនៅថ្ងៃពុធ ក្បួនរថយន្ត ISIS មួយក្រុមទៀតបានផ្ដុំគ្នានៅភាគខាងកើតទីក្រុង Ramadi "ពេល
នោះហើយ ដែលកងទ័ពសម្ព័ន្ធមិត្ត
និងកងទ័ពអ៊ីរ៉ាក់បើកការវាយប្រហារជាថ្មី ធ្វើឲ្យក្រុម ISIS
ត្រូវបង្ខំចិត្តរត់ចោលយានយន្ត រត់យកប្រាសអាយុដោយជើងទទេ
ដោយយើងប៉ាន់ស្មានថា
កងទ័ពសម្ព័ន្ធមិត្តកម្ទេចបានយានយន្តប្រហែល១២០គ្រឿង
តែកងទ័ពអ៊ីរ៉ាក់កម្ទេចបានច្រើនជាងនេះ" យោងតាមលោក Garver ដដែល ។
គួរបញ្ជាក់ថា ក្នុងបេសកកម្មវាយរំដោះទីក្រុង Falluja
និងភូមិតូចៗឯទៀតដែលនៅជុំវិញនោះ កងទ័ពអ៊ីរ៉ាក់សម្លាប់កងទ័ព ISIS
អស់ច្រើនជាង១៨០០នាក់ ហើយកងទ័ពអ៊ីរ៉ាក់
បានប្រកាសពីជ័យជំនះក្នុងការដណ្ដើមក្រុងនេះ
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន
ព្រមទាំងបានបង្ហូតទង់ជាតិអ៊ីរ៉ាក់សាជាថ្មី
លើអគារចៅហ្វាយក្រុងទៀតផង ៕
ផ្ដល់សិទ្ធិដោយ៖KQUBE
ប្រភព៖ knn-news
No comments:
Post a Comment