មេដឹកនាំទាំង២០ បានថតរូបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលដែលត្រូវបានរៀបចំនៅ មជ្ឈមណ្ឌលពិពណ៌អន្តរជាតិហាងចូវ ក្នុងទីក្រុងហាងចូវខេត្ត Zhejiang ប្រទេសចិនកាលពីថ្ងៃទី ០៤ កញ្ញា ២០១៦។(AP Photo/Ng Han Guan) |
ស្របពេលដែលកិច្ចប្រជុំកំពូលថ្នាក់មេដឹកនាំទាំង ២០
បានចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ ចលាចលអំពីកន្លែងចុះចតរបស់យន្តហោះ
Air Force Once របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama
នឹងជម្លោះមួយចំនួនទៀតនៅតែបន្តធ្វើឲ្យរំខានដល់ដំណើរចូលរួមកិច្ច
ប្រជុំនេះរបស់លោក។
នៅពេលដែលលោក Obama ធ្វើដំណើរមកដល់ទីក្រុង Hangzhou កាលពីថ្ងៃសៅរ៍ម្សិលមិញ
អាកាសយានដ្ឋាននោះមិនមានជណ្តើរយន្តហោះត្រៀមសម្រាប់លោក Obama ចុះពីលើយន្តហោះ Air Force One នោះទេ។ ហើយនៅពេលដែលលោក Obama ឈានជើងចុះពីលើយន្ដហោះដល់ដី គេមិនឃើញមានកម្រាលពណ៌ក្រហមដែលក្រាលសម្រាប់លោក Obama ដើរនោះទេ។
ភាពតានតឹងកាន់តែឡើងកម្តៅថែមទៀតនៅឯកន្លែងយន្តហោះចុះចតនោះផង ដែរ ដោយសារតែមន្ត្រីចិនម្នាក់បានស្រែកឲ្យអ្នកថតរូបសម្រាប់ សារព័ត៌មានរបស់សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ពេលដែលអ្នកថតរូបទាំងនោះព្យាយាមរកទីតាំងសមរម្យដើម្បីថតរូបលោក Barack Obama។ មន្ត្រីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានព្យាយាមធ្វើអន្តរាគមន៍ ដោយនិយាយថា សហរដ្ឋអាមេរិកជាអ្នកកំណត់ទីតាំងសមរម្យសម្រាប់អ្នកថតរូបរបស់ខ្លួន ក្នុងការត្រៀមថត។ ប៉ុន្តែ មន្ត្រីចិនដដែលនោះបានស្រែកត្រឡប់មកវិញថា «នេះជាប្រទេសរបស់យើង។ នេះជាអាកាសយានដ្ឋាន»។
មន្ត្រីចិនដដែលនេះ ក៏បានព្យាយាមបង្អាក់ដំណើររបស់លោកស្រី Susan Rice ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក មិនឲ្យដើរទៅកាន់ក្បួនម៉ូតូអមដំណើរប្រធានាធិបតីដែរ ដែលនៅពេលនោះ ត្រូវបានភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ទាន់ពេល វេលា៕
ប្រភព៖ VOA Khmer

No comments:
Post a Comment