ពន្យល់ពាក្យ “នីតិ នីតិកម្ម នីតិកាល នីតិកោសល នីតិក្រម នីតិនិយម នីតិប្បញ្ញត្តិ នីតិបុគ្គល នីតិប្រតិបត្តិ នីតិសម្បទ នីតិសាស្ត្រ” |
នីតិកម្ម មានន័យថា ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់ សម្រាប់រដ្ឋនីមួយៗ។
នីតិកាល មានន័យថា កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងច្បាប់។ ឧទាហរណ៍៖ នីតិកាលនៃសភាទាំងពីរ មានកំណត់តែត្រឹម ៤ ឆ្នាំ។
នីតិកោសល មានន័យថា អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់។
នីតិក្រម មានន័យថា លំដាប់នៃច្បាប់, ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ។
នីតិនិយម មានន័យថា ការកំណត់យកតាមច្បាប់, សេចក្តីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ។
នីតិប្បញ្ញត្តិ មានន័យថា បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឱ្យធ្វើតាមច្បាប់។
ឧទាហរណ៍៖ នីតិប្បញ្ញត្តិជាភារៈរបស់សភា។
នីតិបុគ្គល មានន័យថា អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់។ ន័យម្យ៉ាងទៀតក្នុងផ្លូវច្បាប់៖ នីតិបុគ្គលគឺជាក្រុមមនុស្សឬទ្រព្យសម្បត្តិដែលមានបុគ្គលភាពគតិយុត្តិ មានន័យថានីតិបុគ្គលមានសម្បទាជាម្ចាស់សិទ្ធិនិងកាតព្វកិច្ចដូចរូបវន្តបុគ្គលដែរ។
នីតិប្រតិបត្តិ មានន័យថា ការប្រតិបត្តិតាមច្បាប់, សេចក្តីគោរពច្បាប់។
នីតិសម្បទា មានន័យថា ការដល់ព្រម, សមប្រកប, បរិបូរណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់។
នីតិសាស្ត្រ មានន័យថា គម្ពីរឬក្បួនខ្នាតស្តីពីច្បាប់។ល។
ប្រភព៖ Khmer Keep
No comments:
Post a Comment