ដូចម្ដេចហៅថា “រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សារាចរ និងសេចក្តីសម្រេច”? |
ច្បាប់ គឺជាសេចក្តីសម្រេចដែលអនុម័តដោយរដ្ឋសភា និងពិនិត្យដោយព្រឹទ្ធសភា ហើយប្រកាសឲ្យប្រើដោយព្រះរាជក្រមរបស់ព្រះមហាក្សត្រ។
ចំពោះច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឲ្យប្រើ។
ព្រះរាជក្រម គឺជាលិខិតបទដ្ឋានគតិយុត្ត ដែលចេញដោយព្រះមហាក្សត្រ សម្រាប់ប្រកាសឲ្យប្រើច្បាប់ ក្រោយពីរដ្ឋសភាបានអនុម័ត និងពិនិត្យដោយព្រឹទ្ធសភារួចហើយ។
ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្ត ដែលចេញដោយព្រះមហាក្សត្រសម្រាប់តែងតាំងមន្ត្រី
ជាន់ខ្ពស់។
ឧ. តែងតាំងរដ្ឋមន្ត្រី ; ចៅក្រម … ។
អនុក្រឹត្យ គឺជាសេចក្តីសម្រេចខ្ពស់បំផុតរបស់អង្គការនីតិប្រតិបត្តិ។ អនុក្រឹត្យជាលិខិតបទដ្ឋានគតិយុត្ត ដែលមានមុខងារអនុវត្តច្បាប់ បង្កើតស្ថាប័ន និងតែងតាំងមន្ត្រីកាន់អំណាចខាងអង្គការនីតិប្រតិបត្តិ។
ប្រកាស គឺជាសេចក្តីសម្រេចរបស់ក្រសួង ឬអន្តរក្រសួង ដែលជាអង្គការនីតិប្រតិបត្តិ។
សារាចរ គឺជាសេចក្តីណែនាំរបស់ក្រសួង ឬស្ថាប័នណាមួយ។ ជាទូទៅសារាចរ គឺជាលិខិតបទដ្ឋានគតិយុត្តសម្រាប់ណែនាំក្នុងការអនុវត្តច្បាប់ឲ្យបានច្បាស់លាស់។
សេចក្តីសម្រេច គឺជាលិខិតដែលមានអនុភាពក្រោមច្បាប់ តែស្របនឹងច្បាប់ ឬដូចច្បាប់ ហើយចេញដោយអ្នកដឹកនាំនៃអង្គការនីតិប្រតិបត្តិ ឬអាជ្ញាធរមានសមត្ថកិច្ច ដូចជា អភិបាលរាជធានី ខេត្ត ជាដើម។
ដកស្រង់ពីសៀវភៅ “ពន្យល់ច្បាប់សម្រាប់ប្រជារាស្ត្រសាមញ្ញ ក្នុងរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី” ឆ្នាំ២០០៤ (ដោយៈ លោក ហ៊ីង ធីឫទ្ធិ)
ប្រភព៖ Khmer Keep
No comments:
Post a Comment