ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៧។ RFA/Rann Samnang |
ស្របពេលកម្ពស់ទឹកបានបន្តឡើងខុសពីថ្ងៃធម្មតា និងគំរាមកំហែងអាយុជីវិតមនុស្ស និងសត្វហើយ ចំណែកនៅតាមច្រកចូលភូមិស្រែគរ មួយចំនួន កម្លាំងនគរបាលចម្រុះត្រូវគេដាក់ពង្រាយជាច្រើនទីតាំង ក្នុងបំណងបិទច្រកសេដ្ឋកិច្ច និងជំរុញឲ្យពលរដ្ឋចាកចេញដោយបង្ខំថែមទៀតផង។
រស់នៅភូមិស្រែគរ (ចាស់) ស្រុកសេសាន លោក ហ្វុត ឃឿន ជាជនជាតិឡាវ ឲ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ថា ពេលនេះពលរដ្ឋត្រូវបង្ខំចិត្ត រើរបស់របរដោយខ្លួនឯងទៅរកទីទួលសុវត្ថិភាព ដើម្បីបញ្ចៀសទឹកឡើងខ្លាំង ដោយសារការបិទទំនប់វារីអគ្គិសនី។ លោកបន្តថា ថ្វីបើកម្ពស់ទឹកបានគំរាមកំហែងអាយុជីវិតមនុស្ស និងសត្វបែបនេះក៏ដោយចុះ ពលរដ្ឋនឹងមិនចាកចេញឡើយ៖ «»។
អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា ពេលនេះកម្ពស់ទឹកបានគំរាមកំហែងខ្លាំងជាងគេ គឺឃុំស្រែគរ (អ្នកនៅទីតាំងចាស់) និងឃុំនៅក្បែរៗនោះទៀត ដូចជាឃុំក្បាលរមាស និងឃុំសាឡាត ជាដើម។ កន្លែងខ្លះកម្ពស់ទឹកបានឡើងរហូតដល់ក្របផ្ទះ និងកម្ពស់ទឹកជាង ១ម៉ែត្រក៏មានដែរ ដែលបណ្ដាលឲ្យភូមិត្រូវលិចលង់។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រី កាលពីខែវិច្ឆិកា ឆ្នាំ២០១២ គឺមាន ៣ក្រុមហ៊ុន ដែលដាក់ទុនវិនិយោគ ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង មានទុនវិនិយោគ ៣៩ភាគរយ ក្រុមហ៊ុនចិន ៥១ភាគរយ និងក្រុមហ៊ុនអគ្គិសនីវៀតណាម មានទុនវិនិយោគ ១០ភាគរយ។
ភូមិស្រែគរ ក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមិនព្រមទទួលសំណងចាកចេញពីភូមិ នាំគ្នាមកសង់ជម្រកនៅទីទួលសុវត្ថិភាពដោយសារខ្លាចទឹកជន់លិចផ្ទះ ពេលក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បិទទ្វារទឹក។ រូបថតថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៧។ RFA/Men Sothyr |
មេឃុំស្រែគរ មកពីគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ ឲ្យដឹងថា ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកមិនអាចជួយអ្វីបានឡើយចំពោះពលរដ្ឋដែលកំពុងប្រឈមបញ្ហានេះនៅពេលនេះ។ លោកបន្តថា សូម្បីលោកជាមេឃុំ ក៏រកវិធីជួយខ្លួនឯងសឹងមិនបានផង។ រាល់ពេលដាក់របាយការណ៍ ឬរាយការណ៍ទៅថ្នាក់ស្រុក និងខេត្ត ត្រូវគេរើសអើង ហើយថែមទាំងចោទពលរដ្ឋថា ប្រឆាំងនឹងគម្រោងវិនិយោគរដ្ឋាភិបាលទៅវិញថែមទៀតផង៖ «»។
បដិសេធនឹងការចោទប្រកាន់ថា អាជ្ញាធរខេត្តដាក់កម្លាំងទប់ស្កាត់ និងបិទច្រកសេដ្ឋកិច្ចពលរដ្ឋដោយបង្ខំនេះ ត្រូវបានលោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង ច្រានចោល ហើយអះអាងថា កម្លាំងដែលដាក់ពង្រាយនោះ គឺដើម្បីជួយសង្គ្រោះពលរដ្ឋទៅវិញទេ៖ «»។
ដោយឡែក អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តស្ទឹងត្រែង លោក ហូ សំអូល យល់ឃើញថា អាជ្ញាធរខេត្តពិតជាបានប្រើប្រាស់កម្លាំងមែន។ លោកចាត់ទុកការដាក់ពង្រាយកងកម្លាំងចម្រុះនៅពេលនេះថា គឺជាការអនុវត្តផ្ទុយពីច្បាប់ដែលគាំពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ៖ «»។
កាលពីថ្ងៃទី១៥ ខែកក្កដា ទំនប់វារីអគ្គិសនីនេះ ត្រូវបានបិទទ្វារទឹកសាកល្បងម្ដងរួចទៅហើយ ហើយបណ្ដាលឲ្យពលរដ្ឋជិត ២០០គ្រួសារដែលមិនព្រមចាកចេញរងផលប៉ះពាល់។ ការបិទជាស្ថាពរគិតត្រឹមថ្ងៃទី២៨ ខែកក្កដា បានបង្ខំឲ្យពលរដ្ឋនៅឃុំស្រែគរ ដែលមិនព្រមចាកចេញពីទីតាំងចាស់ជាង ៩០គ្រួសារ ដោយមិនទាន់គិតឃុំផ្សេងទៀតនៅឡើយផង ត្រូវបង្ខំចិត្តចាកចេញទៅរកទីទួលសុវត្ថិភាពនៅក្បែរៗនោះ៕
ប្រភព៖ RFA Khmer
No comments:
Post a Comment