អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និងភរិយា លាអធិរាជជប៉ុន អាគីហិតូ (Akihito) នាទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។ Photo AFP |
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ កក្កដា ខាងមុខនេះ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយនៅថ្ងៃទី១៦ កក្កដា ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) នេះ គឺតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សម្ដេចព្រះ
មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រមទាំងលោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រមទាំងលោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សាយ ឈុំ និងលោក ង្វៀន ហ៊្វូជុង ក៏នឹងចូលរួមជាអធិបតីក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ ផងដែរ៕
ប្រភព: RFA Khmer
No comments:
Post a Comment