អ្នកនាំពាក្យម្នាក់របស់ទីបញ្ជាការស.រ.អា.ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបាននិយាយកាលពីថ្ងៃសុក្រថាកាំជ្រួចមីស៊ីល បីគ្រឿងបានត្រូវបាញ់បង្ហោះ១០នាទីឃ្លាតពីគ្នានៅប្រមាណម៉ោង១០យប់ម៉ោងសាកល។ លោកបាននិយាយថាកាំជ្រួចទីមួយនិងទីបីមិនបានហោះរួចទេ ចំណែកឯកាំជ្រួចមីស៊ីល
ទីពីរវិញហាក់ដូចជាបានផ្ទុះសឹងតែនៅពេលបន្ទាន់នោះ។
អ្នកនាំពាក្យរូបនេះក៏បាននិយាយដែរថាកាំជ្រួចមីស៊ីល ទាំងនេះមិនបានដាក់ឱ្យមានការគំរាមកំហែងដល់ផ្នែកខាងជើងនៃទ្វីបអាមេរិកឬដល់កោះ Guam ដែលជាដែនដីស.រ.អា.នៅជិតប្រទេសកូរ៉េខាងជើងបំផុត។ លោកបានថ្លែងថាកងកម្លាំងស.រ.អា. «នៅតែបន្តឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើងដោយដិតដល់តទៅទៀត។»
កាលពីពេលមុននេះ នាយសេនាធិការចម្រុះនៃកងយោធពលប្រទេសកូរ៉េខាងត្បូងបាននិយាយថាប្រទេសកូរ៉េខាងជើងហាក់ដូចជាបានបាញ់បង្ហោះកាំជ្រួច missile មួយចំនួនពីតំបន់ Gitdaeryong ក្នុងខេត្ត Gangwon នៃប្រទេសកូរ៉េខាងជើង។នាយសេនាធិការចម្រុះនៃកងយោធពលប្រទេសកូរ៉េខាងត្បូងបានថ្លែងថាការបាញ់បង្ហោះកាំជ្រួច missile ទាំងនេះប្រហែលជាផ្នែកមួយនៃសមយុទ្ធយោធា។
បើតាមនាយសេនាធិការចម្រុះនៃកងយោធពលប្រទេសកូរ៉េខាងត្បូងថាយ៉ាងហោចណាស់មានកាំជ្រួចមួយគ្រឿងក្នុងបណ្តាកាំជ្រួចមីស៊ីល ទាំងនេះហោះបានប្រមាណ២៥០គ.ម.នៅមុនពេលវាធ្លាក់ក្នុងសមុទ្រ៕
ប្រភព៖ VOA Khmer
No comments:
Post a Comment