Wednesday, August 9, 2017

កោះ Guam របស់​អាមេរិក ដែល​កូរ៉េខាងជើង​ព្រមាន​វាយ​ប្រហារ


កោះ Guam មាន​ផ្ទៃ​ដី ៥៥០​គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​រស់នៅ​ប្រមាណ ១៦​ម៉ឺន​នាក់។ កោះ​នេះ ជា​ទឹកដី​របស់​អាមេរិក​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដោយ​មាន​ចម្ងាយ​ប្រមាណ ២ ៤០០​គីឡូម៉ែត្រ ពី​ក្រុង​ព្យុងយ៉ាង របស់​កូរ៉េខាងជើង។


ហេតុអ្វី​បាន​ជា​កូរ៉េខាងជើង ព្រមាន​វាយ​ប្រហារ​កោះ Guam?
កោះ Guam ជា​មូលដ្ឋាន​កងទ័ព​អាមេរិក ដែល​មាន​ទាំង​កងទ័ព​ជើង​ទឹក និង​កងទ័ព​អាកាស ហើយ​ផ្ទៃដី ​មួយ​ភាគ​បី​នៃ​កោះ​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងទ័ព។ ចំណុច​ពិសេស​របស់​កោះ Guam នេះ គឺ​ជា​មូលដ្ឋាន​កងទ័ព​អាកាស​អាមេរិក ដែល​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ B52 យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង។ ដូច្នេះ​ហើយ ទើប​អាមេរិក​បាន​ចាត់​ទុក​កោះ Guam នេះ ជា​នាវា​ផ្ទុក​យន្តហោះ​អចល័ត និង​ជា​អចិន្ត្រៃយ៍​របស់​ខ្លួន នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​អាច​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​ភ្លាមៗ នៅ​ក្នុង​តំបន់​នោះ។ ចំណែក​ចំនួន​កងទ័ព​អាមេរិក​នៅ​លើ​កោះ​នេះ មាន​ចំនួន​ប្រមាណ ៦​ពាន់​នាក់។

សូម​បញ្ជាក់​ថា ជា​ញឹកញាប់ រាល់​ពេល​ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល អាមេរិក​តែងតែ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពី​កោះ Guam នេះ ហោះ​ទៅ​លើ​ដែន​អាកាស​ឧបទ្វីប​កូរ៉េ៕

ប្រភព៖ ABC.net , Kley Kley

No comments:

Post a Comment