Saturday, November 25, 2017

សភា​នឹង​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​៤៤​រូប​ក្រោយ​ការ​បែងចែក​របស់​គ.ជ.ប​ក្នុង​ជុំ​ទី​១

លោក ហេង សំរិន ប្រធាន​រដ្ឋសភា លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។
លោក ហេង សំរិន ប្រធាន​រដ្ឋសភា លើក​ដៃ​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី១៩ មីនា ២០១៥។
Photo: RFA
រដ្ឋសភា​ដែល​មាន​តែ​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រកាស​ទទួល​សុពលភាព​ដល់​អ្នក​តំណាងរាស្ត្រ​ចំនួន ៤៤​រូប មកពី​គណបក្ស​ចំនួន​៣ ដែល គ..ប បាន​បែង​ចែក​ជា​ជុំ​ទី​១។
សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ប្រាប់​អ្នកកាសែត ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា រដ្ឋសភា​បាន​ជ្រើសរើស​យក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជា​ថ្ងៃ​ប្រកាស​ផ្ទល់​សុពលភាព​ដល់​អ្នកតំណាង​រាស្ត្រ​ដែល​យល់ព្រម​
ទទួល​យក​កៅអី​របស់​គណបក្ស​សង្គ្រោះជាតិ បើ​ទោះ​មាន​ការ​រិះគន់​ថា ការ​ទទួល​យក​នេះ​ជា​ការ​ប្លន់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ក្ដី។
អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ប្រាប់​ថា អាសនៈ​ដែល​ទំនេរ​មាន​ចំនួន ៥៥​អាសនៈ របស់​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​គ..ប បែង​ចែក​ក្នុង​ជុំ​ទី​១ បាន​ចំនួន ៤៤​កៅអី ក្រោយ​ពី​រដ្ឋសភា​ប្រកាស​សុពលភាព​រួច​ហើយ ក្រុម​អ្នកតំណាងរាស្ត្រ​ទាំងនោះ​ត្រូវ​ចូល​ទៅ​ស្បថ​ក្នុង​ព្រះបរមរាជវាំង ដើម្បី​ក្លាយ​ជា​តំណាងរាស្ត្រ​ពេញ​សិទ្ធិ។ លោក​បន្ត​ទៀត​ថា អាសនៈ​ចំនួន​១១ ដែល​នៅសល់​គ..ប នឹង​ត្រូវ​បែងចែក​នៅ​ជុំ​ទី​២ ជា​បន្ត​ទៀត។ «»
ការប្រកាស​ផ្ដល់​សុពលភាព​ដល់​តំណាងរាស្ត្រ​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ..ប បាន​ធ្វើ​ការ​បែងចែក អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ​ទៅ​ឲ្យ​គណបក្ស​ចំនួន ៦ មាន​ដូចជា គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន ៤១​អាសនៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​បាន ៦​អាសនៈ ប៉ុន្តែ​គណបក្ស​នេះ​បដិសេធ​មិន​ព្រម​ទទួលយក ដូច​គ្នា​នេះ​ដែរ​គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​ទទួល​បាន ៥​អាសនៈ ក៏​បដិសេធ​មិន​ទទួល​កៅអី​នេះ​ដែរ។ ដោយឡែក គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួល​បាន ២​អាសនៈ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទទួល​បាន​ចំនួន ១​អាសនៈ និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គឺ​មិន​ទទួល​បាន​អាសនៈ​ទេ៕
ប្រភព៖ RFA Khmer

No comments:

Post a Comment