Saturday, November 18, 2017

ក្រោយរំលាយគណបក្សសង្រ្គោះជាតិ តើពលរដ្ឋនៅលើបណ្តាញសង្គមមានប្រតិកម្មអ្វីខ្លះ សូមអានឲ្យបានគ្រប់គ្នា


ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ពលរដ្ឋដែលគាំទ្រប្រជាធិបតេយ្យបានសម្តែងមតិយោបល់​យ៉ាងច្រើនឥតគណនា ប៉ុន្តែសូមដកស្រង់មកតែមួយចំនួនប៉ុណ្ណោះ


ខ្មែរ បី គេឃើញរាស្ត្រស្ងប់មិនតបមិនត មិនប្រតិកម្ម គេគិតថារាស្ត្រពេញចិត្តស្ដូកហើយតាមមើល? គេមិនដឹងថា រាស្ត្រមិនមាត់មិនក ច្បាស់ជាអត់អីហើយមើលទៅ ។ តាមពិតរាស្ត្រកំពុងសំលឹងមើលយ៉ាងយកចិត្តទុកដាក់។ គេមិនយកទែម៉ូម៉ែត្រមកវាស់កម្ដៅល្ងាចម្សិលម៉ិញ និងថ្ងៃនេះរបស់រាស្ត្រផងមើល ថាតើប៉ុន្មាននាក់ពេញចិត្តនោះ ហើយនឹងដឹងកម្តៅនោះមានប៉ុន្មានអង្សាដែរ ។ ចាំផងលោកគេអើយ រាស្ត្រគឺទឹក លោកគឺជាទូក ។ ទឹកអាចឱ្យទូកអណ្ដែត តែក៏អាចពន្លិចទូកបានដែរ ។ បានចិត្តរាស្ត្រ គង់តែបានអំណាច ។ កាលមានគេផ្សេងនៅជួយចាប់ហ្វ្រាំងខ្លះផង នៅមិនចង់បាន ដល់ឥលូវ ជិះសេះលែងដៃ នរណាទៅដឹង ហើយនិងហ៊ានធានាបានទៅថា អត់មានកើតអីនោះ?


«កេត ចន្ទវឌ្ឍនា» ពួកខ្មែរក្រហមយកក្រណាត់ខ្មៅ មកចងភ្នែកយើង ហើយប្រាប់យើងថា «ព្រះអាទិត្យលិចហើយ» ។

«Puthpong Sao»​ ប្រជាធិបតេយ្យ​មិនស្លាប់ទេ គឺ​ដូចជាបក្សី​ ហ្វេនិក្ស Phoenix ដែលរស់ឡើងវិញ ពី​អដ្ឋិធាតុ​របស់​ខ្លួន​។​ អ្វីដែលគ្មាន ទោះបីជា​ចង់បង្ហាញថាមាន ក៏វានៅតែគ្មាន។ ស្រមោល​ពុំមាននៅក្នុងម្លប់​ឬទីដែលពុំត្រូវពន្លឺទេ។​ ចៅក្រម​ស្ថិតនៅ​ក្នុង​ស្ថានភាព​ទ្វេមុខ​ រកស្រមោល​បដិវត្តន៍​ពណ៌​ពុំឃើញ។ ម្ខាងអំណាចរដ្ឋ ម្ខាងទៀត​ឆន្ទៈ​រាស្ត្រ​ស្រេកឃ្លាន​យុត្តិធម៌​។ រកស្រមោល «​បដិវត្តន៍​ពណ៌​» មិនឃើញ។ ហេតុអ្វី​? មានស្រមោល​ទាល់តែ​មានរូបសិន។ បើគ្មាន​បដិវត្តន៍​ពណ៌​ផង បានស្រមោលវាមកពីណា?


«ជាតិ ជាកូនខ្មែរ» តាមសេចក្តីប្រកាសរំលាយបក្សសង្រ្គោះជាតិនោះ មិនទាន់ត្រឹមត្រូវនៅឡើយទេ ព្រោះបក្សទាំង២នេះជាបក្សមានសំឡេងគាំទ្រច្រើនបំផុតក្នុងបណ្ដាបក្សទាំងអស់ មុននឹងចេញការសម្រេចរបស់តុលាការ យ៉ាងហោចណាស់ត្រូវសួរមតិយោបល់របស់ប្រជាពលរដ្ឋជាអ្នកគាំទ្រសិនទើបសម្រេចបាន។ ហាក់បីដូចជាជ្រុលពេកហើយ។

«Thath Serey» តុលាការនៅកម្ពុជា ជាតុលាការមិនឯករាជ្យទេ តុលាការបានបំបាក់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ នៅក្រោមអំណោយរបស់បក្សកាន់អំណាច ចំពោះរូបខ្ញុំផ្ទាល់នឹងមិនចូលរួមការបោះឆ្នោតនាពេលខាងមុខនេះឡើយ អ្នកដែលកាន់អំណាចយូរ អ្នកហ្នឹងកាន់តែពុករលួយ។

«Heng Kim Lay» តុលាការកំពូលសម្រេចរំលាយ CNRP និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំ១១៨នាក់។ តុលាការបានសម្រេចរំលាយបក្សប្រឆាំងនេះ ក្រោមហេតុផលថា គណបក្សសង្គ្រោះជាតិ ពិតជាបានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលជាបដិវត្តពណ៌ ខុសច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ ក្រៅពីរំលាយគណបក្សប្រឆាំងនេះ តុលាការកំពូលក៏សម្រេចផ្អាកសកម្មភាពថ្នាក់ដឹកនាំនយោបាយរបស់គណបក្ស ចំនួន១១៨នាក់ តាមសំណើរបស់ក្រសួងមហាផ្ទៃផងដែរ។ តុលាការបិទផ្លូវតវ៉ាលើករណីនេះ ដោយដាក់ឲ្យអនុវត្តសាលដីកា ចាប់ពីថ្ងៃទី១៦ វិច្ឆិកា តទៅ។
ស្រុកខ្មែរចម្លែកត្រង់ថាប្រធានគណបក្សមិនទាន់កាត់ទោសផង បែជាររំលាយគណបក្សគេចោលទៅវិញ មិនខុសពីធ្វើរដ្ឋប្រហារគណបក្សនោះទេ។


«남자니» ខ្ញុំយល់ថា ការធ្វើបែបនេះមិនមែនជាទង្វើរកូនប្រុស ឬក៏ចិត្តជាអ្នកប្រដាល់នោះទេ។ ចង់ឈ្នះប្រើអំណាចមកសង្កត់សង្កិនគេឯង នេះជាទង្វើរថោកទាបដែលអ្នកណាៗក៏ស្អប់ខ្ពើម។ មិនចេះក្រែងចិត្តគេឯងឈ្លក់វង្វេងនឹងអំណាចក្បត់និងឆន្ទៈប្រជារាស្រ្ត នរណាហ៊ានតវ៉ាឬប្រឆាំងចាប់ដាក់គុក ឬធ្វើអោយគេរលាយ ប៉ុន្តែកុំភ្លេចថាបុគ្គលសាបព្រោះនូវពូជណារមែងបានផ្លែផ្កានូវពូជនោះវិញ អ្នកដែលធ្វើអោយគេរលាយអនាគតគង់តែរលាយខ្លួនឯងវិញជាក់ជាមិនខាន។

«Pisith Ly Khmer» វាជារឿងធម្មតាសម្រាប់ខ្ញុំ ពីព្រោះវាជាការចង់បានរបស់បក្សកាន់អំណាច ដើម្បីឆាឆៅបក្សប្រឆាំមុនការបោះឆ្នោតែប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំងពីឆន្ទះ ម្ចាស់ឆ្នោតជិតមួយប្រទេសឡើយ។ ហើយខ្ញុំជឿជាក់ថាព្រះអាទិត្យនឹងរះឡើងវិញទាន់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខក្រោមហេតុផលនយោបាយ។ ហើយចំពោះរដ្ឋាភិរបស់បក្សកាន់អំណាច់មិនបានចំណេញពីចំណាត់ការនេះទេ។ ហើយបក្សប្រឆាំងវិញត្រូវប្រកាន់ជំហររឹងមាំនិងបង្ហាញប្រាប់ពលរដ្ឋថា កឹម សុខា និង សម រង្សុី ជាមនុស្សតែមួយជានិច្ច។ កម្ពុជាអមតះ ប្តូរ!


«Channa Nuon BC Man» ទោះបីសង្គ្រោះជាតិត្រូវរំលាយក៏ខ្ញុំមិនអាចគាំទ្រ មិនអាចបោះឆ្នោតជូន ឬជ្រើសរើសបក្សប្រជាជនទេ ហើយក៏មិនជ្រើសរើសបក្សផ្សេងដែរ។ ហើយខ្ញុំនឹងមិនចូលរួមការបោះឆ្នោតដោយគ្មានវត្តមានសង្គ្រោះជាតិនោះទេ។ យើងត្រូវការគណបក្សប្រឆាំងដែលកើតចែញពីឆន្ទៈពលរដ្ឋដូច CNRP ហើយទង្វើរបស់រដ្ឋាភិបាលគឺបំពានទាំងស្រុងក្នុងការបង្កើតច្បាប់ និងប្រើប្រាស់ប្រព័ន្ធតុលាការដែលមានបក្សពួករបស់ខ្លួនដើម្បីកំចាត់ដៃគូដ៏ធំដោយដឹងជាមុនថាខ្លួននឺងចាញឆ្នោតនៅឆ្នាំ២០១៨។ តើឯណាទៅប្រជាធិបតេយ្យពិតប្រាកដ? RFA Khmer ខ្ញុំនៅតែសង្ឃឹមថានឹងមានជម្រើសនយោបាយមួយនាពេលឆាប់ៗខាងមុខដែលបើកផ្លូវឱ្យ CNRP បានចូលរួមប្រកួតពេញលេញនៅឆ្នាំ២០១៨។

«Jame Miny Cricket» វាជានយោបាយបង្ហិនជាតិឯង បង្ហិនជាតិត្រង់ថាប្រទេសជាតិងាកទៅរករបបផ្តាច់ការ ដែលប្រទេសជឿនលឿនគេខ្លាច ។ គ្មានឡើយការរីកចំរើនដែលដឹកនាំដោយមនុស្សផ្តាច់ការ! តែវាទៀងណាស់នឹងជួបគ្រោះ! ឥឡូវវាបានកើតដូច្នេះហើយ ហើយអ្វីដែលសំខាន់គឺយើងគ្រប់គ្នាត្រូវធ្វើអ្វីដើម្បីបង្កឱកាសឲ្យមានលទ្ឋិប្រជាធិបតេយ្យសារជាថ្មី!


«Kimberly Chheng» អត់មានអីចម្លែកទេ! បើចៅក្រមទាំងប្រាំបួនរូបក្នុងតុលាការកំពូលសុទ្ទតែជាមនុស្សរបស់អ្នកកាន់អំណាច ហើយថ្នាក់ដឹកនាំបញ្ជាថាឲ្យរំលាយហើយ រឿងអីមិនរំលាយ.. គួឲ្យសោកស្តាយដែរប្រទេសខ្មែរមានអ្នកចេះដឹងច្រើនណាស់ មិនគួរណារកតុលាការយុត្តិធម៌មួយបម្រើពលរដ្ឋមិនបាន…

«Vutha Heng» អ្វីដែលខ្ញុំព្រួយបារម្មណ៍គឺសង្គ្រាមសុីវិល។ អ្នកគាំទ្របក្សប្រឆាំងមានស្ទើតែកន្លះប្រទេស កំរិតនៃការចង់បានការផ្លាស់ប្តូរគឺមានទំហំខុសគ្នា។ ពេលនេះគឺពួកគេមិនអាចនឹងមានសង្ឃឹមទៀតទេចំពោះការផ្លាស់ប្តូរតាមរយះការបោះឆ្នោត ព្រោះជារឿយៗអោយតែរៀបនឹងចាញ់ គឺគណ:បក្សកាន់អំនាចតែងតែរិះរកមធ្យោបាយមកកម្ទេចបក្សប្រឆាំងជានិច្ច។ ខាងអ្នកគាំទ្របក្សប្រឆាំង គេអាចនឹងរិះរកមធ្យោបាយផ្សេង ពួកគេទាំងនោះគឺប្រាកជានឹងមិនឈប់ត្រឹមនេះទេ ហើយអ្វីជាការព្រួយបារម្មណ៍គឺការជ្រើសរើសយកមធ្យោបាយហឹង្សា ពីព្រោះគេអាចយល់ថា ការបោះឆ្នោតគឺមិនអាចផ្តល់អោយគេនូវការផ្លាស់ប្តូរឡើយ។ ជារួមគឺខ្ញុំគិតថា ការរំលាយបក្សប្រឆាំងលើកនេះ គឺធ្វើឡើងដោយមួយចម្អិនកំពឹស ដោយមិនបានគិតគូរដល់វាសនារបស់ជាតិឡើយ។

«Nem Tola» ខ្ញុំយល់ថា តុលាការស្ថិតក្រោមអំណាចរបស់បក្សកាន់អំណាច ហើយការរំលាយបក្ស cnrp វាមិនមានផលចំណេញណាមួយដល់កម្ពុជាទេ ហើយបក្សកាន់អំណាចនិងអ្នកគាំទ្រ cpp កុំពុងសប្បាយចិត្ដប៉ុន្តែប្រជាពលរដ្ឋនឹងមិនទៅបោះឆ្នោតនៅឆ្នាំ 2018 ទេពីព្រោះស្រុកខ្មែរជាប្រទេសផ្ដាច់ការ។

«តោ ខ្មៅ» បង្ហាញអោយឃេីញកាន់តែច្បាស់ថាអំណាចស្ថិតលេីបុគ្កលតែម្នាក់..បែបនិងគេមិនហៅថាប្រទេសកាន់លិទ្ធប្រជាធិបតេយ្យនោះទេ.ដោយសំឡេងពលរដ្ឋជាង៣លាននាក់
ត្រូវបានសំលាប់ក្នុងរយៈពេលតែ១ថ្ងៃគត់។

«ខ្ញុំ ស្រឡាញ់ខ្មែររហូត» ខ្ញុំយល់ថាធម្មជាតិមិនទៀងរបស់ណាមិនទៀងរបស់នោះគឺជាទុក្ខ ។ ម្តងគេម្តងយើង ។ គ្មានអ្វីភ្ញាក់ផ្អើលទេចំពោះស្ថាបន័តុលាការនៅកម្ពុជា ។ ក៏ប៉ុន្តែខ្ញុំសោកស្តាយដែលឆន្ទ:របស់ខ្ញុំនិងមនុស្សប្រមាន៣លាននាក់ខំបោះឲ្យគណបក្សសង្គ្រោះជាតិនៅរដ្ឋសភានិងឃុំសង្កាត់ថ្មីៗនេះត្រូវគេបំបាត់ចោលក្នុងថ្ងៃប្រវត្តិសាស្ត្រ 16 វិច្ឆិការ 2017 ហើយខ្ញុំជូនពរដល់ចៅក្រម និងក្រុមមេធាវីដែលបានចូលរួមក្នុងសវនាកាព្រឺកមិញនេះឲ្យទទួលទានអាហារពេលល្ងាចនេះឲ្យបានឆ្ងាញ់ពិសារចុះ ។

«ឃាង សុខណា» យើងជារាស្ត្រមានការសោកស្តាយយ៉ាងខ្លាំងចំពោះការដែលបាត់បង់​គណៈបក្ស​សង្គ្រោះជាតិដែលស្មើនឹង​ការស្លាប់ឆន្ទៈរាស្ត្រជាងបីលាននាក់ ប៉់ុន្តែខ្ញុំជឿថាក៏មានអ្នកខ្លះ​សោក​ស្តាយ​មិនចាញ់​ពួកយើងដែរប្រសិនបើមានការបង្កក​ទ្រព្យសម្បត្តិមន្ត្រីធំៗ​មួយចំនួន​ពី​សំណាក់សហរដ្ឋអាមេរិចនិងសហគមន៍អឺរ៉ុប។
ប្រភព៖ Pdachkar

No comments:

Post a Comment