Wednesday, December 6, 2017

អត្ថន័យ រឿងក្ដីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ

អត្ថន័យ រឿងក្តីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
រឿងក្ដីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ
រឿងក្ដីព្រហ្មទណ្ឌ គឺជាបាតុកម្មតាមផ្លូវតុលាការរបស់សង្គមមានន័យថានៅពេលណាដែលមានការរំលោភបំពានច្បាប់ ឬវិធានដែលគ្រប់គ្រងសង្គម និងមានប្រតិកម្មតបមួយ និយាយឲ្យខ្លីចាប់ពីពេលបទល្មើសមួយត្រូវបានប្រព្រឹត្តរហូតដល់ការដាក់ទណ្ឌកម្មមាន
ទំនាក់ទំនងមួយមាននីតិវិធីមួយត្រូវបានដំណើរការហៅថារឿងក្ដីព្រហ្មទណ្ឌ។មានន័យថារឿងក្ដីព្រហ្មទណ្ឌកើតមាននៅពេលដែលបទល្មើសមួយចាប់ផ្តើមកើតឡើងរហូត
ដល់ការដាក់ទណ្ឌកម្ម និងការអនុវត្តទណ្ឌកម្មហើយវិធានទាក់ទងដល់ការរៀបចំនិងការប្រព្រឹត្តទៅ និងការវិនិច្ឆ័យនៃរឿងក្ដីព្រហ្មទណ្ឌនេះបង្កើតបានជាសំណុំមួយហៅថានីតិវិធីព្រហ្មទណ្ឌ។
នីតិវិធីព្រហ្មទណ្ឌជាវិធានដែលគ្រប់គ្រងដល់ការរៀបចំនិងការប្រព្រឹត្តទៅនៃការវិនិច្ឆ័យរឿងក្ដី
ព្រហ្មទណ្ឌដើម្បីធានាប្រសិទ្ធភាពនៃដំណើរការក្នុងការរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។ ហើយនីតិវិធីព្រហ្មទណ្ឌនេះត្រូវបានរៀបចំឡើងនៅក្នុងគោលដៅសំខាន់ៗជាអាទិ៍ដូចជា ទាក់ទងនិងការកំណត់សមត្ថកិច្ច ការប្រព្រឹត្តទៅរបស់យុត្ដាធិការព្រហ្មទណ្ឌ ជាពិសេសដែលយើងហៅថាតុលាការព្រហ្មទណ្ឌ តាមរចនាសម្ព័ន្ធសព្វថ្ងៃមានបីថ្នាក់។ហើយនីតិវិធីព្រហ្មទណ្ឌនេះផងដែរក៏ទាក់ទង់ដល់បែបបទនីតិវិធីនៃការពិនិត្យ ការចោទប្រកាន់បទល្មើស ការស្រាវជ្រាវរកជនល្មើស ការស្វែងរកភស្ដ័តាង ព្រមទាំងនីតិវិធីនៃការជុំនុំជម្រះជនល្មើសហើយក៏ទាក់ទងដល់ផងដែរដល់ករណីនៃការរៀបចំ
ផ្លូវនៃបណ្ដឹងតវ៉ា ចំពោះការសម្រេចរបស់តុលាការព្រហ្មទណ្ឌបែបបទនៃការអនុវត្ត
ទោសព្រហ្មទណ្ឌដូច្នេះដោយសង្ខេបគោលបំណងធំបំផុតនៃនីតិវិធីព្រហ្មទណ្ឌគឺធានា
ប្រសិទ្ធភាពនៃការបង្ក្រាប់ផង និងធានានូសិទ្ធិសេរីភាពរបស់បុគ្គលដែលពាក់ពន្ធ័ផង ដូច្នេះហើយបានជាគោលលការណ៍នេះក៏បានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញផងដែរ “ បុគ្គលដែលត្រូវបានចោទប្រកាន់ ត្រូវតែមានលទ្ធភាពការពារខ្លួនហើយត្រូវផ្ដន្ទាទោសបាន
លុះត្រាតែពិរុទ្ធភាព និងការទទួលខុសត្រូវរបស់គាត់ត្រូវបានបង្ហាញច្បាស់តាមផ្លូវច្បាប់ប៉ុណ្ណោះ ” ។ ដូច្នេះចេញជាគោលការណ៍នៅក្នុងរដ្ឋធម្មនុញ្ញទាក់ទងដល់វិធានការណ៍ស្វែងរកភស្ដុតាង “ ភស្ដុតាងដែលបានមកដោយការបង្ខិតបង្ខំ ដោយការខុសច្បាប់ ដោយការបន្លំ គឺភស្ដុតាងនេះមិនអាចយកជាកា ដើម្បីដាក់ពិរុទ្ធភាពទៅលើជនជាប់ចោទបានទេ ’ នេះក៏ជាគោលការណ៍នៃការរៀបចំក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ។ការដែលមិនគោរពនូវ
គោលការណ៍នេះគឺនាំឲ្យមានមោឃភាពនៃនីតិវិធីបើប្រៀបធៀបជាមួយច្បាប់ចាស់នេះជាចំនុចថ្មី
ដែលត្រូវបានកែលម្អ។ហើយយើងឃើញថានៅក្នុងក្របខ័ណ្ឌនៃការរៀបចំនេះ
ក្រមនីតិវិធីព្រហ្មទណ្ឌមានគោលគំនិតមួយដែលធានាតុល្យភាពរវាងប្រសិទ្ធភាពនៃការបង្ក្រាប
ដែលធានានូវសណ្ដាប់ធ្នាប់ហើយ និងសិទ្ធិឬគោលការណ៍នៃការការពារខ្លួនដែលមាន
កំណត់នៅក្នុងរដ្ឋធម្មនុញ្ញដែលមានធានានូវសិទ្ធិ និងផលប្រយោជន៍របស់បុគ្គលដែលពាក់ពន្ធ័។ដូច្នេះរឿងក្តីព្រហ្មទណ្ឌឬក៏នីតិវិធីព្រហ្មទណ្ឌត្រូវបានរៀបចំដើម្បីធានាតុល្យភាពរវាងប្រសិទ្ធភាព
នៃការបង្ក្រាប់ ហើយនិងការការពាសិទ្ធសេរីភាពរបស់ជនពាក់ព័ន្ធដំណើរការរឿងក្ដីព្រហ្មទណ្ឌ
យើងអាចចែកជាបួនដំណាក់កាលទៅតាមលំដាប់លំដោយទៅតាមពេលវេលាដូចតទៅ៖
ទី១ គឺការស៊ើបអង្កេតដែលធ្វើឡើងដោយនគរបាលយុត្តិធម៍ក្រោមការទទួលខុសត្រូវរបស់
ព្រះរាជអាជ្ញា 
ទី២ គឺដំណាក់កាលនៃការចោទប្រកាន់ដែលអនុវត្តដោយព្រះរាជាអាជ្ញាដែលធ្វើឡើងស្រប
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ដំណាក់កាលទី៣គឺធ្វើការស៊ើបសួរដែលធ្វើឡើងដោយចៅក្រមស៊ើបសួរ ហើយដំណាក់កាលទី៤ គឺដំណាក់កាលជម្រះដែលធ្វើឡើងដោយយុត្តាធិកាជំនុំជម្រះ៕
ដកស្រង់៖ កម្មវិធីផ្សព្វផ្សាយច្បាប់

No comments:

Post a Comment